សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ៖ ត្រឹមព្រឹកថ្ងៃទី៨ធ្នូ២០២០ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន ២នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសហគមន៍២៨វិច្ឆិកាសរុបឡើងដល់ ៣៤នាក់។
បើតាមការរៀបរាប់ បុរសម្នាក់ឈ្មោះ ស្រៀន គីមស្រុន និស្សិតច្បាប់សាលាRULE រស់នៅខណ្ឌ ដូនពេញ បានចូលហាង Zendo បឹងកេងកកង។ និងឈ្មោះ អៀម ធីតារស់នៅបឹងទំពុន។ អ្នកទាំងពីរបានទៅហាង Zando និង Pedro ផ្លូវព្រះសីហនុ កាលពីថ្ងៃ២៧វិច្ឆិកា កន្លងទៅ។
ករណីឆ្លងត្រូវបានសង្កេតឃើញថាបានកើនឡើងជាបន្តបន្ទាប់ ដោយឆ្លងដល់បុគ្គលិកដែលបំពេញការងារនៅហាងទំនិញឯកជន និងពេលនេះបានឆ្លងដល់ភ្ញៀវដែលបានទៅទិញទំនិញនៅកន្លែងនោះផងដែរ។
សូមប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការឲ្យបានតឹងរឹងតាមការណែនាំពីក្រសួងសុខាភិបាល ម៉្យាងវិញទៀតវីរុសកូវីដ-១៩ អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះក្នុងស្ថានភាពត្រជាក់និងងងឹត៕