សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ៖ ត្រឹមព្រឹកថ្ងៃទី៧ធ្នូ២០២០ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន ២នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសហគមន៍២៨វិច្ឆិកាសរុបឡើងដល់ ៣២នាក់។
បើតាមការរៀបរាប់ មន្រ្តីក្រសួងមហាផ្ទៃម្នាក់ឈ្មោះ ជី ពេជ្រធារ៉ា (រស់នៅចាក់អង្រែលើ) ដែលឆ្លងកូវីដ១៩នេះ បានទៅហាងទំនិញ Zendo ផ្លូវត្រសក់ផ្អែមកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដែលអាចជាការឆ្លងចេញពីបងប្អូន២នាក់ ដែលរកឃើញថាមានវិជ្ជមានកូវីដ១៩។ រីឯបុរសម្នាក់ទៀតដែលបានឆ្លងនោះ ឈ្មោះ អ៊ី តារា (ស្នាក់នៅជាមួយបុគ្គលិក Pedro ម្នាក់ដែលវិជ្ជមានកូវីដ)។
ករណីឆ្លងត្រូវបានសង្កេតឃើញថាបានកើនឡើងជាបន្តបន្ទាប់ ដោយឆ្លងដល់បុគ្គលិកដែលបំពេញការងារនៅហាងទំនិញឯកជន និងពេលនេះបានឆ្លងដល់ភ្ញៀវដែលបានទៅទិញទំនិញនៅកន្លែងនោះផងដែរ។ ដោយឡែកនៅពុំទាន់មានការរកឃើញករណីផ្សេងទៀត ពីភ្ញៀវផ្សេងៗនៅឡើយទេ។
សូមប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ននិងអនុវត្តតាមវិធានការឲ្យបានតឹងរឹងតាមការការណែនាំពីក្រសួងសុខាភិបាល ម៉្យាងវីរុសកូវីដ-១៩ អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ ក្នុងស្ថានភាពត្រជាក់និងងងឹត៕