គ្រាន់តែអនុវត្តនូវគន្លឹះទាំង៤នេះ អ្នកនឹងគេងលក់បានយ៉ាងស្កប់ស្កល់

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ទម្លាប់នៅក្នុងការគេងជាប្រចាំថ្ងៃ អាចជះឥទ្ធិពលមកដល់យើងបាន ប្រសិនបើមិនបានយកចិត្តទុកដាក់ឱ្យគ្រប់គ្រាន់នោះទេ។ ការគេងបានគ្រប់គ្រាន់រាល់យប់ជួយដល់យើងបានពេញមួយថ្ងៃជាពិសេសសម្រាប់ បងប្អូនអ្នកសិក្សាឬបំពេញការងារបានល្អនៅពេលព្រឹក។ យ៉ាងណាមិញការប្រើប្រាស់បណ្ដាញសង្គមច្រើនពេកបណ្ដាលឱ្យមនុស្សជាច្រើនគេងមិនបានគ្រប់គ្រាន់។

កត្តាទាំងនេះបណ្ដាលអោយសុខភាពឆាប់ចុះទ្រុឌទ្រោម និងប្រព័ន្ធភាពស៊ាំកាន់តែចុះអន់ថយទៅៗ។ ប៉ុន្តែយើងមានវិធីសាស្ត្រទាំង៤នេះអាចជួយឱ្យគេងបានគ្រាប់គ្រាន់ និងស្កប់ស្កល់ពេញមួយយប់៖

១.រៀបចំកន្លែងគេងឱ្យមានផាកសុខភាព

បរិយាកាសកន្លែងគេងរបស់អ្នកគួរតែជាកន្លែងដែរស្អាតបំផុត ហើយមានផាសុខភាព មានខ្យល់ចេញចូលបានគ្រប់គ្រាន់។ កន្លែងរបស់អ្នកមិនអាចយកជាកន្លែងធ្វើការឬកន្លែងលេងនោះទេ ប៉ុន្តែត្រូវរៀបចំកន្លែងគេងសម្រាប់តែគេងមួយមុខគត់ អ្វីដែរសំខាន់អ្នកត្រូវដាក់ទូរស័ព្ទដែ iPad, Computer ឬគ្រឿងអេឡិចត្រូនិចនៅឆ្ងើយដៃ ព្រោះវាអាចបង្ករផល់ប៉ះពាល់ពេលអ្នកកំពុងគេងលង់លក់ ដោយសម្លេងរោទិ៍ជាដើម។

២.ចូលគេងឲ្យបានទៀងទាត់

ការចូលគេងបានទៀងទាត់ ជារឿងដែរអ្នកគួរតែព្យាយាម អ្វីដែរសំខាន់គឺបន្ថយនូវការជួបជុំគ្នាដាច់យប់ ឬដល់យប់ៗជ្រៅជាដើម ប្រសិនបើអ្នកមិនចូលគេងបានទាន់ពេលដែរអ្នកធ្លាប់ចូលគេងជាប្រចាំទេ អ្នកគួរគេងបន្ថែម២-៣ម៉ោងធ្វើបែបនេះអាចរក្សារប្រព័ន្ធគ្រប់គ្រងសរីរាង្គរបស់អ្នកមានសុខភាពល្អបានឡើងវិញ។ ភ្ញាក់ពីដំណេកទៀងទាត់ពេលនឹងធ្វើឱ្យការចូលគេងរបស់អ្នកបានទៀងទាត់ដូចគ្នា ទោះបីជាទម្លាប់នេះអាចធ្វើឱ្យអ្នកប្រើពេលយូរដើម្បីសម្របខ្លួនក៏ដោយ ប៉ុន្តែខួរក្បាលនិងរាងកាយរបស់អ្នកនឹងទម្លាប់គេង និងភ្ញាក់ពីដំណេកដោយខ្លួនឯង។

៣.ទទួលទានទឺកនិងអាហារពេលល្ងាចឲ្យបានត្រឹមត្រូវ

ការទទួលទានទឹកមុនចូលគេងជួយឱ្យអ្នកបានគេងលក់ស្កប់ស្កល់ ក៏ដូចគ្នាជាមួយនិងការបរិភោគអាហារពេលល្ងាចដែរ។ អ្នកប្រហែលជាធ្លាប់បានឮការណែនាំមិនឱ្យទទួលទានអាហារពេលល្ងាចក្រោយម៉ោង៨យប់ ប៉ុន្តែវាគ្រាន់ជាការនិយាយតគ្នាសម្រាប់អ្នកចង់សម្រកទម្ងន់ប៉ុណ្ណោះ អ្វីដែរអ្នកគួរយល់ដឹងបន្ថែមគឺអាហារពេលល្ងាចអ្នកគួរតែទទួលទានក្នុងបរិមាណសមស្រប ដោយមិនបរិភោគឆ្អែតពេក ហិលពេក ឬអាហារដែលមានជាតិជូរខ្លាំងពេក ព្រោះវាអាចបណ្ដាលឱ្យរលាកបេះដូង។ អ្នកក៏គួរតែកាត់បន្ថយរបបអាហារផ្ទុកជាតិស្ករ និងស្ករសុទ្ធដូចជានំប៉័ង បាយ​​ មី គុយទាវជាដើម ព្រោះវាបណ្ដាលឱ្យមិនងងុយគេង។ ការផឹកទឹកគឺជារឿងល្អមួយពិតមែន ប៉ុន្តែមុនពេលចូលគេងអ្នកមិនគួរផឹកទឹកច្រើនពេកទេ ព្រោះអ្នកអាចភ្ញាក់នៅពេលយប់ជាដើម ដែរបង្ករផល់រំខានដល់ដំណេករបស់អ្នក។

៤.ការធ្វើឱ្យអាម្មណ៍អ្នកស្ងប់មុនពេលគេង

ក្រោយពេលរាងកាយធ្វើការពេញមួយថ្ងៃប្រសិនបើយើងចូលគេងភ្លាមៗប្រាកដជាប្រព័ន្ធភាពស៊ាំមិនទាន់អាចទទួលយកបាននោះទេ។ ដូច្នេះហើយមុនពេលចូលគេង អ្នកអាចធ្វើសមាធិដើម្បីឱ្យអារម្មណ៍ស្ងប់មុនពេលចូលគេង២០-៣០នាទី។ ការគេងជាផ្នែកមួយសំខាន់ណាស់ដើម្បីធ្វើឱ្យអ្នកងើបពីដំណេកមានអារម្មណ៍ស្រស់ស្រាយ ហើយនិងទទួលបាននៅសុខភាពល្អជារៀងរាល់ព្រឹក៕