ព្រឹត្តិការណ៍សហគមន៍៖បុគ្គលិកហាង Pedro ម្នាក់ឆ្លងកូវីដ១៩, ចំនួនឆ្លងសរុប២៣នាក់

ព្រឹត្តិការណ៍សហគមន៍៖បុគ្គលិកហាង Pedro ម្នាក់ឆ្លងកូវីដ១៩, ចំនួនឆ្លងសរុប២៣នាក់

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ រកឃើញករណីឆ្លងសហគមន៍ចំនួន ៤នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសហគមន៍សរុបឡើងដល់ ២៣ នាក់។ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដសរុប ៣៣៥ នាក់ អ្នកជាសះស្បើយមានចំនួន ៣០៤ នាក់។

វិជ្ជមានកូវី១៩ថ្មីចំនួន៣នាក់នេះ ដែលរកឃើញថ្មី ជាគ្រួសាររបស់បុរសដែលបានឆ្លងកាលពីថ្ងៃទី ០២ធ្នូ ដែលបានប៉ះពាល់ដោយផ្ទាល់ និងម្នាក់ទៀតជាបុគ្គលិកក្រុមហ៊ុន​Pedro សាខាព្រះសីហនុ ដែលបានប៉ះពាល់ផ្ទាល់ជាមួយ ស្ដ្រីវិជ្ជមានកូវីដអាយុ២១ឆ្នាំ (បុគ្គលិកធនាគារ) ។

ហាង Pedro សាខាព្រះសីហនុនេះជាទីតាំងដែល ស្រ្ដីមានផ្ទុកកូវីដ១៩ (ជាបុគ្គលិកក្រុមហ៊ុនធនាគារ) ដែលបានប្រកាសកាលពីថ្ងៃទី៣ ធ្នូ បានមកទិញទំនិញ។

សូមជម្រាបដែរថា កាលពីថ្ងៃ៣ធ្នូ  ក្រសួងបានសម្រេចផ្អាកដំណើរ អគារកាណាឌីយ៉ា ផ្លូវព្រះមុនីវង្ស និងធនាគារ កាថេយូណៃធីត សាខាសម្ដេចប៉ានផងដែរ ដោយមានបុគ្គលិកបានឆ្លងជម្ងឺកូវីដ១៩៕