សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចុះផ្សាយពីការរកឃើញអ្នកឆ្លងក្នុងសហគមន៍ ចំនួន០៣នាក់ថ្មីទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងក្នុងសហគមន៍សរុបឡើងដល់ ១៧នាក់ នៅរាជធានីភ្នំពេញ ដែលករណីថ្មីបានកើតឡើងលើ ម្ដាយរបស់ភរិយាមន្ត្រីក្រសួងមហាផ្ទៃ ស្ត្រី និងទារកប្រុស ៧ខែម្នាក់ផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដសរុប ៣២៦ នាក់ អ្នកជាសះស្បើយមានចំនួណ ៣០៤ នាក់ ដោយឡែកករណីអ្នកឆ្លងក្នុងសហគមន៍ កើនដល់ ១៧ នាក់។
សូមជម្រាបដែរថា ករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង ត្រូវបានសន្មត់ក្នុងថ្ងៃ ២៨ខែវិច្ឆិកា២០២០ ដោយមកដល់ថ្ងៃនេះ នៅពុំទាន់ដឹងពីប្រភពចម្លងច្បាស់លាស់នៅឡើយនោះទេ មកលើគ្រួសារលោក អគ្គនាយកពន្ធនាគារ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលនេះ ដោយបានហាមប្រាមការជួបជុំដែលមានមនុស្សច្រើន បិទនូវកន្លែងកម្សាន្ត រោងភាពយន្ត សាលារៀនដាក់ឲ្យសិក្សាតាមប្រពន្ធអនឡាញ និងបានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធបន្តមកធ្វើតេស្ដ។
បងប្អូនប្រជាពលរដ្ឋ ត្រូវមកធ្វើតេស្ដមាននៅ ផ្សារទំនើប AEON1, សម្រាប់មន្រ្តីរាជការ ត្រូវធ្វើតេស្ដនៅ ក្រសួងមហាផ្ទៃ ហើយនឹងមាន១ទីតាំងទៀត នៅ ពន្ធនាគារព្រៃស។ សម្រាប់សមាជិកគ្រួសារក្មេងៗ ដែលសិក្សានៅ AIS សាខាចាក់អង្រែ ត្រូវមកពិនិត្យនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត៕