មិនទទួលទានអាហារពេលព្រឹក តើអាចធ្វើឱ្យអ្នកស្រកទម្ងន់បានដែរឬទេ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បច្ចុប្បន្នដោយសារតែមានបញ្ហាចោទជាច្រើនចំពោះការឡើងទម្ងន់ ជាពិសេសបងប្អូនមិត្តនារីៗ។ ក្នុងនោះផងដែរក៏មានវិធីសាស្ត្រជាច្រើនដើម្បីផ្តល់ជាជម្រើសឲ្យអ្នកក្នុងការស្រកទម្ងន់បានដូចគ្នា ដូចជាហាត់ប្រាណ លេងកីឡាផ្សេងៗ ការតមអាហារ ការរៀបចំរបបអាហារឱ្យបានត្រឹមត្រូវដែលបានផ្តល់ត្រឡប់មកវិញទាំងសុខភាពនិងការស្រកទម្ងន់។

ប៉ុន្តែយើងសង្កេតឃើញថាភាគច្រើនជម្រើសដើម្បីសម្រកទម្ងន់ដែលត្រូវបានគេជ្រើសរើស គឺការតមអាហារនិង ការរៀបចំរបបអាហារដ៏ត្រឹមត្រូវ។ ដូច្នេះតើការតមអាហារនៅក្នុងពេលវេលាណាមួយដែរដើម្បីឱ្យមាន ប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ និងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព? ព្រោះថាអាហារគឺជាកត្តា ដល់ចាំបាច់ហើយវាថែមទាំងមាន‍ឥទ្ធិពលខ្លាំងចំពោះសុខភាពរបស់អ្នក។

អ្វីដែលគួរជៀសវាងគឺការធ្វើការបង្អត់អាហារពេលព្រឹករបស់អ្នកព្រោះថាវាអាចធ្វើឲ្យមានផលប៉ះពាល់ដល់ សុខភាពយ៉ាងខ្លាំង។ដោយហេតុថា អាហារពេលព្រឹកមានតួនាទីដ៏សំខាន់ណាស់ក្នុងការជួយបំពេញ កង្វះខាតផ្សេងៗនៅក្នុងសារពាង្គកាយរបស់យើង ផ្ទុយទៅវិញបើអ្នកមិនទទួលទានអាហារពេលព្រឹកឲ្យបានទៀងទាត់ទេមិនមែនត្រឹមតែមិនស្រកទម្ងន់ នោះទេ តែវានឹងធ្វើអោយអ្នកឡើងទម្ងន់ថែមមួយកម្រិត ទៀតផង ហើយអាហារពេលថ្ងៃនិងពេលរសៀលរបស់អ្នកនឹងកើនឡើង ហើយអ្នកអាចនឹងប្រឈមជាមួយជំងឺមហារីក រលាកក្រពះ ជំងឺបេះដូងជាដើម។

ពេលវេលាដែលអ្នកត្រូវធ្វើការតមអាហារនិងរៀបចំរបបអាហារនោះ គឺអាហារពេលល្ងាចរបស់ អ្នក ដូចជាការកាត់បន្ថយអាហារដែរមានជាតិខ្លាញ់ច្រើន សាច់ មកជាបន្លែផ្លែលើជំនួសវិញដែលមានការណែនាំពីអ្នកជំនាញ ព្រោះថាការបរិភោគអាហារពេលល្ងាចលើសកម្រិតអ្នកនឹងប្រឈមជាមួយនឹងការឡើងទម្ងន់លើសជាតិអាស៊ីត ខូចប្រព័ន្ធរំលាយអាហារ។ ត្រឡប់មកវិញការទទួលទានអាហារពេលព្រឹកគឺល្អបំផុតសម្រាប់ សុខភាព និងសកម្មភាពក្នុងការបំពេញភារកិច្ចរបស់អ្នកពេញមួយថ្ងៃ៕