ពាណិជ្ជកម្មចិន-វៀតណាម កើនដល់ ១០០ពាន់លានដុល្លារ

វៀតណាម៖ ប្រទេសចិនបានក្លាយជាប្រទេសដំបូងគេ ដែលមានតម្លៃពាណិជ្ជកម្មទ្វេភាគី ១០០ ពាន់លានដុល្លារជាមួយប្រទេសវៀតណាមក្នុងឆ្នាំនេះ។

ប្រទេសវៀតណាមបាននាំចេញទំនិញមានតម្លៃ ៣៧,៩ ពាន់លានដុល្លារទៅកាន់ប្រទេសចិនក្នុងរយៈពេល ១០ ខែដំបូង គឺកើនឡើង ១៤,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងបាននាំចូល ៦៥,៦ ពាន់លានដុល្លារកើនឡើង ៥,៩ ភាគរយ។

តម្លៃពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១០៣,៥ ពាន់លានដុល្លារ ដែលនេះជាឆ្នាំទី ៣ ជាប់ៗគ្នាដែលពាណិជ្ជកម្មរវាងចិន - ចិនបានកើនដល់ ១០០ ពាន់លានដុល្លារ។

ទំនិញនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់ប្រទេសចិនរួមមាន ស្មាតហ្វូន កុំព្យួទ័រ គ្រឿងម៉ាស៊ីន និងឈើ ខណៈដែលការនាំចូលរួមមាន កុំព្យូទ័រ គ្រឿងម៉ាស៊ីន សម្ភារៈសម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនិងស្មាតហ្វូន។

ចិនដីគោក ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការវិនិយោគផ្ទាល់ពីបរទេស សរុបចំនួន ២,១៧ ពាន់លានដុល្លារក្នុងរយៈពេល ១០ ខែដំបូង ដែលតួលេខនៃការវិនិយោគនេះ នៅពីក្រោយប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង៕vnexpress