រឿងដែលគួរ​ និងមិនគួរ​ដើម្បីឱ្យក្រចកមានសុខភាពល្អ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្រចកដៃរបស់អ្នកផ្សំដោយស្រទាប់ប្រូតេអ៊ីនដែលហៅថាស្រទាប់ក្រេឌីន។ វារីកដុះដាលចេញពីតំបន់នៃគល់ក្រចករបស់អ្នក។ ក្រចកដៃដែលមានសុខភាពល្អ គឺរលូន មានសំណើម រលោង និងគ្មានស្នាមប្រេះ។ អ្នកអាចសង្កេតលើបម្រែបម្រួលនៃក្រចករបស់អ្នកដោយចំណុចមួយចំនួន៖

- ការប្តូរពណ៌ក្រចក ឬស្នាមខ្មៅនៅក្រោមក្រចក

- ការផ្លាស់ប្តូររូបរាងក្រចក ដូចជាក្រចកកោង

- ការផ្លាស់ប្ដូរកម្រាស់នៃក្រចក

- ការញែកក្រចកចេញពីស្បែកនៅជុំវិញ

- ការហូរឈាមជុំវិញក្រចក

- ភាពហើម ឬឈឺចាប់ជុំវិញក្រចក

- ក្រចកដុះចេញមកស្មើ ជាដើម។ ហើយខាងក្រោមនេះជាអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើ៖

ដើម្បីធ្វើឱ្យក្រចកដៃរបស់អ្នកមើលទៅល្អបំផុត៖

រក្សាក្រចកដៃឱ្យស្ងួត និងស្អាត ដើម្បីរារាំងបាក់តេរីពីការលូតលាស់ក្រោមក្រចកដៃរបស់អ្នក។ ការដែលទុកឱ្យដៃអ្នកសើមរយៈពេលយូរជាមួយទឹក អាចជាកត្តាដែលធ្វើឱ្យក្រចកដៃងាយរហែក។ ពាក់ស្រោមដៃជ័រនៅពេលលាងចាន ឬលាងសម្អាតបន្ទប់ទឹក ឬប្រើសារធាតុគីមីផ្សេងៗ។ អនុវត្តអនាម័យក្រចកឱ្យបានល្អប្រើកន្ត្រៃកាត់ក្រចក ឬកន្ត្រៃម៉ាត់មុតស្រួច កាត់ក្រចករបស់អ្នកតាម គំនូសខ្សែកោងថ្នមៗ។ នៅពេលអ្នកប្រើឡេលាប សូមជូតសម្អាតឡេលាបដែលចូលក្នុងក្រចកដៃរបស់អ្នកឱ្យបានស្អាតផងដែរ។ ការលាបថ្នាំក្រចកក៏អាចជួយពង្រឹងក្រចកបានដែរ។

ដើម្បីការពារការខូចខាតក្រចក៖

មិនគួរខាំក្រចកដៃរបស់អ្នក ឬព្យាយាមឆ្កើសសាច់នៅជុំវិញក្រចកទម្លាប់ទាំងនេះអាចបំផ្លាញគែមក្រចក និងគល់ក្រចក។ សូម្បីតែការកាត់បន្តិចបន្តួចនៅតាមក្រចកដៃក៏អាចអនុញ្ញាតឱ្យបាក់តេរី ឬផ្សិតចូលនិងបង្កឱ្យមានការឆ្លងបានដែរ។ មិនគួរប្រើផលិតផលថែរក្សាក្រចកដែលមានកម្រិតសារធាតុគីមីខ្លាំង កំណត់ការប្រើប្រាស់របស់អ្នកក្នុងការសម្អាតក្រចក។ នៅពេលអ្នកប្រើវិធីបំបាត់ស្នាមប្រឡាក់លើក្រចក សូមជ្រើសរើសផលិតផលដែលគ្មានជាតិអាសេតូន។ មិនគួរមើលរំលងបញ្ហាទោះតូចតាចក៏ដោយ ប្រសិនបើអ្នកមានបញ្ហាក្រចកដែលហាក់ដូចជាមិនបាត់ទៅវិញដោយខ្លួនវា សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែកដើម្បី​វាយតម្លៃនិងព្យាបាល៕