ចំណុច​គួរ​ពិចារណា​និង​អនុវត្ត នៅ​មុន​ពេល​ឈាន​ដល់​វ័យ​៣០​ឆ្នាំ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

៣០​ឆ្នាំ​អាច​និយាយ​បាន​ថា ជា​វ័យ​​​មាន​បទ​ពិសោធ​ច្រើន និង​ឈាន​ដល់​ដំណាក់​កាល​មួយ​​ដែល​គួរ​ស្គាល់​នូវ​​​​អ្វី​ទៅ​ ជា​​ភាព​ជោគ​ជ័យ​នៃ​ជីវិតដែល​យើង​ខ្លួន​ឯង​​​ជា​​អ្នក​​កំណត់ ​​ហើយ​​ក៏​​ជា​វ័យ​មួយដែល​​​​មាន​ផ្លូវ​​ត្រូវ​ដើរដោយ​ផែន​ការ​ច្បាស់​លាស់​ផង​ដែរ។ ដូច​នេះ នៅ​ពេល​យើង​មាន​វ័យ​​មុន​ឈាន​ចូល​៣០​ឆ្នាំយើង​ក៏​​​អាច​មាន​ជា​​ផែន​ការ​សកម្មភាព​ខ្លះ​ៗ ដើម្បី​​អនុវត្ត​ប្រចាំ​ថ្ងៃ​ជា​ស្ពាន​ចំលង​យើង​ទៅ​​ភាព​ជោគ​​ជ័យ​នៅ​វ័យ​នោះ​ដែល​ចំណុច​ទាំង​នោះ ត្រូវ​បាន​ចែករំលែក​ពី​អ្នក​មាន​បទ​ពិសោធ​មុន​ៗ ដូច​ខាង​ក្រោម​នេះ​៖

.ចាប់​​ផ្តើម​វិនិយោគ​បូក​រួម​នឹង​សន្សំ

ចាប់​ផ្តើម​ប្រលូក​ក្នុង​ការ​វិនិយោគមាន​ន័យ​ថា យើង​​នឹង​ចេះ​ទទួល​ខុស​ត្រូវ​លើការ​បង្កើត​ប្រភព​ចំណូល​ថវិកា​​បន្ថែម​ដល់​ខ្លួន​ឯង។ មិន​ថា ការ​ចាប់​វិនិយោគ​​លើ​​ខ្លួន​ឯងនូវ​ចំណេះ ជំនាញ​មួយ​ពិត​ប្រាកដ ឬ​ការ​វិនិយោគ​លើ​​ទ្រព្យ​សម្បត្តិ ដែល​អាច​លក់​​ចំណេញ កើន​ថវិកាសុទ្ធ​សឹង​ជា​រឿង​ ដែល​យើង​​គួរ​​សាក​ល្បងដើម្បី​ទទួល​បាន​ជា​បទ​ពិសោធ​​​ថ្មី និង​បាន​ស្វែង​យល់​​ពី​វា។ ទន្ទឹម​នឹង​នោះការ​រំលែក​​ថវិកា​សន្សំ​ខ្លះ គឺ​ប្រៀប​ដូច​ជា​ការ​ត្រៀម​សុវត្ថិភាព​សម្រាប់​ខ្លួន​ឯង ​ទុក​មុនមិន​ថា​រឿង​ ឬ​បញ្ហា​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​មុខយើង​ក៏​​​មាន​​ថវិកា​​គ្រប់​គ្រាន់​សម្រាប់​ការ​បម្រុង​ទុក​។

២.បង្កើត​ទម្លាប់​ថ្មី​ៗសម្រាប់​ខ្លួន​​ឯង

ទម្លាប់​ថ្មី​ៗយ៉ាង​ហោច​ណាស់ ​​ក៏​ត្រូវ​ការ​ពេល​វេលា​​មួយ​ចំនួន​ស​ម​គួរ ដើម្បី​​បង្កើត​ចេញ​ជា​​​សកម្មភាព​ថ្មី​​ទៅ​​ជា​ទម្លាប់​ថ្មី​តាម​ដែល​អ្នក​ចង់​បាន​។ ទម្លាប់​ទាំង​នោះ​អាច​ជា​ការ​រៀន​​​ភាសា​​បរទេស ការ​អាន​សៀវភៅ​បង្កើន​គំនិត​ ឬ​ការ​រើស​ប្រភេទ​កីឡា​មួយ​មក​ហ្វឹក​ហាត់​ថែរក្សា​​រាង​កាយ និង​សុខភាព ដែល​​ជា​ប្រភេទ​ទម្លាប់​ថ្មីឬ​សកម្មភាព​​ផ្សេង​ៗ​ទៀត​​ដែល​ចូល​រួម​ចំណែក ​ឱ្យ​ផែន​ការ​ជីវិត​អ្នក​កាន់​តែ​រលូន​ទៅ​មុខ​។ មាន​ផែន​ការ រួច​អនុវត្ត​​វា​រៀង​រាល់​ថ្ងៃ អ្នក​នឹង​ទទួល​បាន​ទម្លាប់​ថ្មីជា​មនុស្ស​ថ្មី​ ដែល​អ្នក​រំពឹង​ចង់​បាន​នៅ​ពេល​ដល់​អាយុ​៣០​ឆ្នាំ​។

៣.រៀន​ជា​មនុស្ស​ឯករាជ្យ​

ជិត​ដល់​វ័យ​​ប្រហែល​ពាក់​កណ្តាល​អាយុ​រស់​នៅ​ជា​មធ្យម យើង​ក៏​អាច​រៀន​ជា​មនុស្ស​ឯករាជ្យ​​ច្រើន​ជា​ង​មុន​។ តួ​យ៉ាង​ការ​សម្រេច​ចិត្ត​​ធំ​ៗ​ណា​មួយ ​ដោយ​មាន​ការ​​ត្រិះ​រិះ​ពិចារណា​ដោយ​ខ្លួន​ឯងការ​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ ការ​ធ្វើ​​ដំណើរ​កម្សាន្ត​ម្នាក់​ឯង ឬ​ការ​ចេះ​​ចម្អិន​អាហារ​​ច្រើន​មុខ គឺ​សុទ្ធ​សឹង​ជា​មេរៀន​​ដែល​គួរ​រៀន​ធ្វើ​នៅ​ពេល​មុន​​វ័យ​៣០​។ នេះ​ព្រោះ​ថាអ្នក​មិន​​អាច​រស់​នៅ​ដោយ​ពឹង​ផ្អែក​​លើ​ឪពុក​ម្តាយ​ទាំង​ស្រុង​​រហូត​នោះ​ទេ ហើយ​អ្នក​នឹង​ជួប​​ជីវិត​ដែល​តម្រូវ​ឱ្យ​អ្នក​ចេះ​ឯករាជ្យ​ដោយ​ខ្លួន​​​ឯង​នៅ​ពេល​ខាង​មុខ​ មិន​​អាច​ចៀស​រួច​។

៤.ចាប់​ផ្តើម​​សង្កេតនិង​សម្រួច​​​ផែន​ការ​ច្បាស់​លាស់​មួយ​

វ័យ​ជិត​៣០​ឆ្នាំក៏​មាន​ន័យ​ថា អ្នក​ចូល​ចិត្ត​​អ្វីមាន​ឧបនិស្ស័យ​ទៅ​លើ​អ្វីដែល​ជា​ចំណូល​ចិត្ត​របស់​អ្នក​។ ដូច​នេះយើង​អាច​សម្រួច​បាន​​នូវ​អ្វី​ដែល​យើង​ចូល​ចិត្ត​ធ្វើចង់​បាន ហើយ​ការ​ត្រៀម​ធ្វើ​អ្វី​ដែល​ជា​ចំណូល​ចិត្ត​នេះនឹង​មិន​ធ្វើ​ឱ្យ​យើង​ហត់​ឬ​ធុញ​ទ្រាន់​នោះ​ឡើយ ព្រោះ​វា​ជា​ក្តី​ស្រលាញ់​របស់​អ្នក​ពិត​ប្រាកដ​។ឧទាហរណ៍​អ្នក​រក​ឃើញ​ថាអ្នក​​​មាន​​ភាព​ប្រសើរ​ផ្នែក​រក​ស៊ី​ជួញ​ដូរ រក​​ប្រភព​ចំណូល​​អាស្រ័យ​ដោយ​ខ្លួន​ឯង​ដូច​នេះ​អ្នក​ត្រូវ​ស្វែង​ផ្លូវ​ទៅ​រក​គោល​ដៅ​នោះ ឬ​​អាច​ខុស​ពី​នេះដោយ​អ្នក​ស្វែង​យល់​ថាអ្នក​​ចូល​ចិត្ត​​បំពេញ​កិច្ច​ការងារ​​ និង​ទទួល​ចំណូល​សមរម្យ​ពី​ស្ថាប័នដូច​នេះ​ អ្នក​នឹង​អាច​មាន​ផ្លូវ​ដើរ​ដោយ​ច្បាស់​លាស់ យល់​ដឹង​ និង​កំណត់​បាន​ច្បាស់​នូវ​អ្វី​ជា​គោល​ដៅដែល​យើង​ចង់​បាន ដើម្បី​ទៅ​ដល់​នៅ​ពេល​ឈាន​ដល់​វ័យ​​​ខាង​មុខ​នៃ​ជីវិតពិសេស​សម្រាប់​វ័យ​ត្រូវ​មាន​គ្រួសារ​​នោះ​៕