សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹង ពិធីតភ្ជាប់«ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មា» គ្រោងនឹងប្រព្រឹត្តទៅ នៅទីតាំងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៧ ខែ ធ្នូ ២០២០ខាងមុខនេះ។
ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានគេដឹងថា នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និង ការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ ពេលដាក់ឲ្យដំណើរការជាផ្លូវការនោះ។
សូមរំលឹកដែរថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០១៨កន្លងទៅ ដែល «ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ ក្រូចឆ្មារ» ជាជំនួយរបស់មិត្តចិន តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ទន្លេមេគង្គ មានប្រវែងជាង១ពាន់ម៉ែត្រមួយនេះ គ្រោងចំណាយថវិកាសាងសង់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕