សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ទឹកជាសារធាតុដែលរូបរាងកាយរបស់មនុស្សយើងមិនអាចខ្វះបាន ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចទទួលទានទឹកបរិសុទ្ធឲ្យបានគ្រប់គ្រាន់ ទៅតាមកម្រិតស្តង់ដាររបស់ខ្លួន។
ដូច្នេះខាងក្រោមនេះ ជាវិធីសាស្រ្តដែលអាចឲ្យអ្នកផ្លាស់ប្តូរទម្លាប់ទទួលទានទឹកបានច្រើនជាងពីមុន៖
១. ដាក់ដបទឹកតាមខ្លួនជានិច្ច
ពេលខ្លះអ្នកអាចនឹងមិនសូវបានផឹកទឹកបរិសុទ្ធច្រើន ក៏ព្រោះតែអ្នកមិនមានដបទឹកក្នុងការផ្ទុកទឹកតាមខ្លួនសម្រាប់ផឹក នៅពេលដែលយើងត្រូវការ។
២. រាល់ពេលពិសាទឹក ត្រូវលាយជាមួយទឹកកក
អំឡុងពេលរដូវក្តៅ អ្នកគួរតែផឹកទឹកសុទ្ធលាយជាមួយទឹកកក ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការផឹកទឹក ឲ្យបានកាន់តែច្រើន ព្រោះថាទឹកកកត្រជាក់ធ្វើឲ្យយើងចង់ផឹកនិងមិនសូវ ចំណាយពេលវេលាយូរក្នុងការទទួលទានផងដែរ។
៣. កុំពិសាភេសជ្ជៈច្រើនជាងទឹកធម្មតា
ថ្វីបើទឹកភេសជ្ជៈមានរសជាតិឆ្ងាញ់ ប៉ុន្តែអ្នកក៏មិនត្រូវការផឹកវាច្រើនពេកនោះដែរ។ ព្រោះថា វាអាចកាត់បន្ថយកម្រិតនៃការចូលចិត្តផឹកទឹកបរិសុទ្ធរបស់យើងជាប្រចាំថ្ងៃ។ លើសពីនោះទៅទៀត វាអាចនឹងធ្វើឲ្យយើងកើតមាននូវជម្ងឺទឹកនោមផ្អែមថែមទៀតផង។
៤. លាយទឹកបរិសុទ្ធជាមួយក្រូចឆ្មារ
ប្រសិនបើពេលខ្លះអ្នកយល់ថា ទឹកសុទ្ធមិនសូវជាមានរសជាតិឆ្ងាញ់ពិសារអ្នកអាចលាយ ជាមួយនឹងជំនិតក្រូចឆ្មារមួយជំនិតដើម្បីបង្កើនរសជាតិឲ្យកាន់តែគួរឲ្យចង់ពិសាទឹក៕