5 យ៉ាងដែលត្រូវពិចារណា មុនសម្រេចចិត្តទិញលំនៅឋាន

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការលំនៅឋានរបស់ពលរដ្ឋកម្ពុជាមានសន្ទុះយ៉ាងខ្លាំង ជាពិសេសគូរស្វាមីដែលទើបរៀបអាពាហ៍ពិពាហ៍ហើយថ្មីថ្មោង  ដែលគិតជាមធ្យមប្រមាណ5ម៉ឺនខ្នងក្នុងមួយឆ្នាំ។ 

ដើម្បីបំពេញតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន មានក្រុមហ៊ុនជាច្រើនកំពុងមានភាពមមាញឹកក្នុងការសាងសង់លំនៅឋាន ដូចជា  បុរី បណ្ដុំផ្ទះល្វែង និងខុនដូរជាដើម។ 

ជាមួយគ្នានេះ  សម្រាប់ អតិថិជនដែលជាអ្នកទិញ ដើម្បីជៀសវាងនូវហានីភ័យផ្សេងៗ ក្រោយពេលទិញក៏ត្រូវតែយល់ដឹងគន្លឹះខ្លះៗ មុននឹងសម្រេចចិត្តទិញដូចខាងក្រោម៖ 

១)លំនៅឋាននៅជិតផ្សារ និង សាលារៀន

លោក-អ្នកទិញលំនៅដ្ឋានត្រូវគិតដល់ទីតាំងនៅឋានដែលជិតផ្សារ និង សាលារៀនដើម្បីមានភាពងាយស្រួលក្នុង ធ្វើដំណើរទៅផ្សារទិញរបស់របផ្សេងៗ និងមានភាពងាយស្រួលជូនកូនទៅសាលារៀនកុំឲ្យមានហានិភ័យទៅថ្ងៃក្រោយ។ 

២)លំនៅឋាននៅជិតកន្លែងធ្វើការ

លោក-អ្នកទិញលំនៅដ្ឋានត្រូវគិតដល់ទីតាំងនៅឋានដែលនៅជិតកន្លែងធ្វើការរបស់អស់លោកអ្នកដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរដំណើរ និងចំណាយពេលតិច ព្រោះថា បច្ចុប្បន្នបញ្ហាកកស្ទះចរាចរណ៍បង្ករឪ្យអស់លោកអ្នកខាតពេល និងចំណាយច្រើនជាដើម។

៣)លំនៅឋាននៅជាប់នឹងផ្លូវធំ

លំនៅឋាននៅជាប់នឹងផ្លូវធំមានភាពងាយស្រួលក្នុងបង្កើតមុខរបរអាជីវកម្មផ្សេងៗ ព្រោះមានមនុស្សចេញចូល និងធ្វើដំណើរឆ្លងកាត់ច្រើន។

៤) លំនៅឋានមានសុវត្ថិភាព

បញ្ហាសុវត្ថិភាពគឺជារឿងចម្បងរបស់មនុស្សចឹងទេលោកអ្នកត្រូវពិនិត្យមើលឲ្យបានល្អិតល្អន់ទៅលើការសាងសង់លំនៅឋានមានលក្ខណៈគ្រប់គ្រាន់ និងបច្ចេកទេសត្រឹមត្រូវតាមស្តង់ស្តារ រួមទាំងប្រព័ន្ធលូ ទឹកនិងភ្លើងដែរឬទេ? ម្យ៉ាងទៀតត្រូវមើលជុំហ្នឹងមានបញ្ហាចោរកម្ម និងបញ្ហាផ្សេងៗទៀតដែលបង្ករឪ្យមានហានិភ័យទៅថ្ងៃក្រោយ។

៥) បរិយាកាសគួរអោយចង់រស់នៅ និង មានតំលៃសមរម្យ

ចំណុចក្រោយនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អស់លោកអ្នកមានបំណងក្នុងការទិញលំនៅឋាន ត្រូវគិតពីបរិយាកាស និងបរិស្ថានជុំវិញល្អគួរឲ្យចង់រស់នៅដែរទេ?  សម្រាប់តម្លៃលំនៅឋានវិញ សាកសមជាមួយនឹងលទ្ធភាពនៃចំណូលរបស់យើងដែរឬទេ?៕