សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
សំណួរមួយដែលពេញនិយមក្នុងពេលសម្ភាសក្នុងចំណោមសំណួរធំៗដទៃទៀត គឺ ចូររៀបរាប់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក។ មានបេក្ខជនជាច្រើនដែលតែងខកចិត្តព្រោះតែការធ្វើមិនបានល្អក្នុងការឆ្លើយសំណួរនេះ ដោយសារតែការមិនបានគិតគូរឱ្យបានជាមុនឬយល់ច្បាស់អំពីវិធីសាស្ត្រក្នុងការឆ្លើយឱ្យបានល្អ។ ថ្ងៃនេះអ្នកអាចស្វែងយល់ពីវិធីឆ្លើយសំណួរនេះ តាមរយៈគន្លឹះល្អៗដូចខាងក្រោម៖
អ្វីដែលគួរធ្វើ៖
១. ចូរត្រៀមខ្លួន និងស្វែងយល់ពីចំណុចខ្លាំងនិងខ្សោយរបស់អ្នកមជាមុន មុនថ្ងៃសម្ភាសមកដល់។ អ្នកត្រូវរកតែចំណុចពិត និងស្មោះត្រង់ពាក់ព័ន្ធចម្លើយដែលអ្នកត្រូវឆ្លើយ។ ដើម្បីជាគន្លឹះ ចូរអានតួនាទីដែលអ្នកកំពុងដាក់ពាក្យឱ្យបានច្រើនសារ ដើម្បីយល់ថាតើគួររៀបរាប់អំពីចំណុចខ្លាំងនិងខ្សោយរបស់អ្នកបែបណាឱ្យទាក់ទាញ។ អ្នកអាចពន្យល់អំពីវិធីសាស្ត្រដែលអ្នកធ្វើការដើម្បីពង្រឹងចំណុចខ្សោយរបស់អ្នក និងចំណុចដែលអ្នកធ្វើបានល្អហើយនៅតែពង្រឹងឱ្យបានកាន់តែល្អជាងមុន។
២. ឆ្លើយដោយខ្លីតែមានខ្លឹមសារពេញលេញ។ ប្រសិនបើអ្នកមានឧទាហរណ៍ពិតទាក់ទងនឹងការងារដែលអ្នកធ្លាប់ឆ្លងកាត់អ្នកអាចប្រើវាដើម្បីរៀបរាប់អំពីចម្លើយសម្រាប់សំណួរខាងលើបាន។
អ្វីដែលគួរជៀសវាង៖
- កុំព្យាយាមអួត ពេលឆ្លើយសំណួរនេះ។
- កុំធ្វើឱ្យខ្លួនឯងមើលទៅថយតម្លៃដោយសារតែការបង្ហាញពីចំណុចខ្សោយរបស់ខ្លួន។ ត្រូវពង្រឹងស្មារតីខ្លួនឯងនិងរក្សាជំហរវិជ្ជមាន។
- កុំលើកឧទាហរណ៍ដែលមិនពាក់ព័ន្ធជាមួយតួនាទីដែលអ្នកកំពុងដាក់ពាក្យ
- ពេលរៀបរាប់ចម្លើយមិនត្រូវចំណាយពេលឱ្យលើសពី២នាទីឡើយព្រោះវាអាចនាំឱ្យបាត់បង់ភាពទាក់ទាញនៃចម្លើយរបស់អ្នក។
ចំណុចដែលគួរនិយាយ៖
ចំណុចខ្លាំង
-ភាពបត់បែន
-ភាពជាអ្នកដឹកនាំ
-ការបង្កើតគំនិតផ្ដួចផ្ដើម
-ការរៀបចំ និងសណ្ដាប់ធ្នាប់ការងារ
- ការចូលរួមក្នុងក្រុម
- ឆន្ទៈក្នុងការរៀនសូត្រអ្វីថ្មីៗ
ចំណុចខ្សោយ
- ការលំបាកក្នុងការប្រាស្រ័យទាក់ទងក្នុងក្រុម
- កម្សោយក្នុងការប្រើ Software ណាមួយ
- ការទទួលការងារដែលចាត់ចែងដោយថ្នាក់ដឹកនាំ
- គំនិតច្នៃប្រឌិត
- ភាពអត់ធ្មត់
- កម្រិតនៃការរំពឹងទុក៕