ចំនួន​អ្នក​ប៉ះពាល់ ក្នុងព្រឹត្តិការណ៍​៣​វិច្ឆិកា ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់ ១៧៣៤​នាក់

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានី​ភ្នំពេញ​៖ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បានបញ្ជាក់​ថា នៅត្រឹម​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃទី​០៣​វិច្ឆិកា បាន​ចំនួន ៥៦​នាក់ បន្ថែមទៀត ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។ 

សរុប​ចំនួន​តេស្តពីព្រឹត្តិការណ៍៣វិច្ឆិកា ដែល​បានធ្វើ​វិភាគមាន ២៥៥៣ វត្ថុ​សំណាក ( ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​បានធ្វើ​តេស្ត លើក​ទី​១ ចំនួន ១៧៣៤​នាក់ និង​លើក​ទី​២ បាន​ចំនួន ៨១៩​នាក់ ) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។ 

លទ្ធផលបាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ៤​នាក់ ដដែល ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។  ដោយឡែក​អ្នកមាន​ លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩ មាន​ចំនួន ១៧៣០​នាក់​៕​