សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
សព្វថ្ងៃនេះ សុខភាពត្រូវបានមនុស្សភាគច្រើនមានការព្រួយបារម្ភនិងព្យាយាម ថែរក្សាជារៀងរាល់ថ្ងៃទៅតាមរយៈការទទួលទានអាហារសុខភាពធ្វើលំហាត់ប្រាណ និងផឹកទឹកបរិសុទ្ធឲ្យបានច្រើន។ តែយ៉ាងណាមិញយើងក៏សង្កេតឃើញថាមានមនុស្ស មួយចំនួននៅតែបន្តលើសគីឡូជាច្រើនគីឡូជារៀងរាល់ថ្ងៃទៅវិញ ហើយការលើសគីឡូនេះក៏បានបង្កជាផលប៉ះពាល់មកកាន់សុខភាពរបស់អ្នកនៅពេលចាស់។
១. ងាយគាំងបេះដូង
ចំពោះមនុស្សប្រុសស្រីដែលមានគីឡូលើសខ្លាំង ពួកគេអាចងាយនឹងឆាប់គាំងបេះដូងជាងមនុស្សទូទៅ ដែលមានគីឡូស្តង់ដារជាមួយរូបរាងកាយរបស់ពួកគេ។ ហើយអាការៈគាំងបេះដូងតែងតែចាប់ផ្តើមកើតមានឡើងនៅពេលដែលពួកគេមានវ័យចន្លោះពី ៣០ឆ្នាំទៅ ៥០ឆ្នាំ។ ក្នុងនោះផងដែរអាការៈគាំងបេះដូងរបស់អ្នកលើសគីឡូខ្លាំងតែងតែពិបាកព្យាបាលថែមទៀតផង។
២. ពិបាកគេងឲ្យស្កប់ស្កាល់
មនុស្សកាន់តែធាត់ កាន់តែពិបាកក្នុងការគេងឲ្យឆាប់លក់ស្រួលនៅពេលយប់ ព្រោះថា សម្ពាធឈាមក្នុងខ្លួនរបស់ពួកគេខ្សោយ និងផ្លូវដង្ហើមដំណើរការមិនសូវបានស្រួល នោះទេ ទើបជារឿយៗធ្វើឲ្យអ្នកធាត់ចំណាយពេលរហូតដល់រាប់ម៉ោងទើបអាចគេងលក់ស្រួល។
៣. ឆាប់ចាស់
ដូចអ្វីដែលអ្នកទាំងអស់គ្នាឃើញជាទូទៅ គឺអ្នកធាត់មានសភាពចាស់ទាំងមុខនិងស្បែក នៅលើដងខ្លួនជាងមនុស្សដែលមានគីឡូស្តង់ដារ ព្រោះខ្លាញ់នៅក្នុងរាងកាយ របស់ពួកគេមានសកម្មភាពច្រើនជាងមនុស្សធម្មតាហើយដំណើររហូតដើម្បី៕