សម្ដេចតេជោបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

ខ្លឹមសារទាំំងស្រុងពីសម្ដេចតេជោ នាយករដ្ឋមន្រ្តី នាព្រឹកទី ១២ ខែ១១ ឆ្នាំ២០២០៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបាន បំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹង បិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើ ដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។

ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបាន ស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាង នយោបាយតែប៉ុណ្ណោះ។

បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូប ការពារខ្លួនតាមការណែនាំរបស់ក្រសួង សុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សា គម្លាតសុវត្ថិភាព។ល។សម្រាប់ការពាក់ម៉ាស់ដែលកាលពីម្សិល

មិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលា រាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់ អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។ សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នាដើម្បីយើង ឈានទៅបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាឱ្យបាន ឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុន ថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។

សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើ ចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបាន ហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាម ដានត្រួតពិនិត្យនឹងជួយដោះស្រាយ ជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួក គាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀង អាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះ ស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕