មូលហេតុខ្លះៗ ដែលអ្នកមិនគួរទិញអីវ៉ាន់តាមអនឡាញក្នុងឆ្នាំ២០២០

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សព្វថ្ងៃកំណើនអ្នកចូលចិត្តទិញអីវ៉ាន់តាមអនឡាញ មានការកើនឡើងជាលំដាប់ ក្នុងនោះផងដែរក៏មានអ្នកទិញអីវ៉ាន់មួយចំនួនរងនូវការឆបោកពីសំណាក់អ្នកលក់ ដែលមិនមានភាពស្មោះត្រង់មកកាន់ខ្លួនជារឿយៗ។ ដូច្នេះតើអ្វីខ្លះដែលអ្នកអាចនឹងប្រឈមមុខក្នុងការទិញអីវ៉ាន់តាមអនឡាញ ហើយបង្កជាទុកទោសមកកាន់អ្នកវិញនោះ។

១. តម្លៃថ្លៃ

ប្រសិនបើអ្នកធ្វើការប្រៀបធៀបតម្លៃរបស់ទំនិញនៅតាមផ្សារធម្មតា និងអីវ៉ាន់នៅតាមអនឡាញ អ្នកនឹងមើលឃើញកាន់តែច្បាស់ថាទំនិញតាមអនឡាញថ្លៃជាងទំនិញធម្មតានៅខាងក្រៅរហូតទៅដល់ ២ ទៅ ៣ដងឯណោះ។ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ត្រូវបន្ថែមថ្លៃជួញដឹកអីវ៉ាន់មកកាន់ផ្ទះរបស់ខ្លួន ក្នុងតម្លៃចន្លោះពី១ដុល្លារទៅ ២.៥ដុល្លារ ថែមទៀតផង។

២. រង់ចាំយូរ

អីវ៉ាន់តាមអនឡាញគ្រប់ប្រភេទតែងតែធ្វើឲ្យអ្នកត្រូវចំណាយពេលវេលារង់ចាំយ៉ាងយូរ ទម្រាំតែទទួលបានអីវ៉ាន់មកដល់ដៃ។ក្នុងនោះផងដែរក៏ព្រោះតែរយៈពេលយូរថ្ងៃ នោះហើយដែលធ្វើឲ្យអ្នកទិញមិនអាចយកអីវ៉ាន់របស់ខ្លួនទៅប្រើប្រាស់ឲ្យបានទាន់ពេលវេលាដែលខ្លួនចង់បានឡើយ។

៣. ទំនិញមិនសមតាមបំណង

ប្រសិនបើអ្នកជាមនុស្សដែលធ្លាប់ទិញអីវ៉ាន់តាមអនឡាញ អ្នកច្បាស់ជាដឹងថាអីវ៉ាន់តាមអនឡាញភាគច្រើនស្អាត និងទាក់ទាញបានតែនៅក្នុងរូបភាព ប៉ុន្តែនៅពេលយកមកពាក់ ឃើញថាមិនសាកសមនិងមើលទៅមិនស្រស់ស្អាតថែមទៀតផង។ ហើយក្នុងនោះផងដែរ មិនមែនមានតែអ្នកម្នាក់នោះទេដែលធ្លាប់ជួបប្រទះនូវបញ្ហាមួយនេះព្រោះថាមានអតិថិជនផ្សេងៗទៀត ក៏ធ្លាប់ជួបរឿងរ៉ាវដូចអ្នកផងដែរ។

៤. ការឆបោក

មិនមែនឲ្យទំនិញតាមអនឡាញសុទ្ធតែសុវត្ថិភាពនោះទេ ហើយក៏មិនមែនឲ្យតែ អ្នកលក់អីវ៉ាន់សុទ្ធតែជាមនុស្សល្អនោះឡើយ។មានអ្នកលក់អីវ៉ា់ន់តាមអនឡាញខ្លះ ធ្វើការឆបោកប្រាក់ពីសំណាក់អ្នកទិញរបស់ខ្លួនជារឿយៗ។ ដូច្នេះមុនពេលដែលអ្នក សម្រេចចិត្តទិញអ្វីមួយតាមអនឡាញ អ្នកត្រូវប្រយ័ត្នប្រយែងឲ្យបានច្រើនដើម្បីចៀសផុត ពីការបោកប្រាស់ពីអ្នកលក់មិនល្អអស់ទាំងនោះ៕