បង្ការ​ពី​​កូវីដ-១៩ ក្រសួង​​ផ្អាក​ដំណើរ​ការ​​បណ្តោះ​អាសន្ន​​គ្រឹះ​ស្ថាន​សិក្សា​ និង​​​ការ​​លេង​​កីឡា​ប្រមូល​ផ្តុំ​

ដើម្បី​ចៀស​​វាង​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ចូល​ក្នុង​សាលា​រៀន និង​ការ​រីក​រាល​ដាល​ក្នុង​សហគមន៍​ក្រសួង​អប់​រំ​ យុវជន និង​កីឡា បាន​សម្រេច​ផ្អាក​ដំណើរ​ការ​គ្រឹះ​ស្ថាន​ការ​សិក្សា​សាធារណៈ និង​ឯក​ជន ជា​បណ្តោះ​អាសន្ន​រយៈ​ពេល​០២​សប្តាហ៍នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ដោយ​យោង​តាម​សេចក្តី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ០៨​ វិច្ឆិកា​ ២០២០​ម្សិល​មិញ​។ បន្ថែម​ពី​នោះក្រសួង​ក៏​បាន​សម្រេច​ផ្អាក​ការ​លេង​កីឡាឬ​ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ​ ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ​ និង​ផ្អាក​ការ​ចេញ​-ចូលក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​​ជាតិ​អូ​ឡាំ​ពិក​ជា​បណ្តោះ​អាសន្ន​ផង​ដែរ។

គួរ​រំលឹក​ដែរ​ថាការ​ផ្អាក​ជា​​បណ្តោះ​អាសន្ន​ធ្វើ​ឡើង ​បន្ទាប់​ពី​​ដំណើរ​ការ​រង់​ចាំ​លទ្ធ​ផល​តេស្ត​កូវីដ​-១៩ ទៅ​លើ​អ្នក​ដែល​បាន​​ប៉ះ​ពាល់​ផ្ទាល់ និង​ដោយ​ប្រយោល​ជា​មួយ​គណៈ​ប្រតិ​ភូ​នៃ​ប្រទេស​ហុង​គ្រី។ ក្នុង​វិធាន​ការ​នេះក្រសួង​ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ ​ចូល​រួម​អនុវត្ត​​ទាំង​អស់​គ្នាដើម្បី​ប្រសិទ្ធភាព​ការពារ​ការ​ឆ្លង​ពី​ជំងឺ​កូវីដ​-១៩។