ចំណី​អាហារ​វេច​ខ្ចប់ ដែល​សំបូរ​ជាតិ​ស្ករ​​ច្រើន យើង​គួរ​ដឹង​

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

អាហារ​សំបូរ​ជាតិ​​ផ្អែមឬ​ស្ករ​ច្រើន យើង​​អាច​​សម្តៅ​លើ​តែ​ចំណី​​ដូច​ជា ការ៉េម ទឹក​សេ​រ៉ូ ឬ ​ភេសជ្ជៈ​ផ្អែម​ៗ​ប៉ូវ​កម្លាំង ​ប៉ុន្តែ​សម្រាប់​​ផលិត​ផល​អាហារ​មួយ​ចំនួន​ទៀត អាច​មិន​នឹក​ស្មាន​គឺ​សំបូរ​ទៅ​ដោយ​សារ​ធាតុ​ស្ករដែល​គុណ​វិបត្តិ​ច្រើនទៅ​ដល់​សុខភាព​។ តាម​រយៈព្រឹត្តិបត្រ​សុខភាព​ BMJ របស់​ចក្រ​ភព​អង់គ្លេស​ បាន​បង្ហាញ​នូវ​ប្រភេទ​ផលិតផល​​​មួយ​ចំនួន​ ដែល​យើង​គួរ​ពិចារណារ​សម្រាប់​របប​អាហារ​ពិសេស​អ្នក​ដែល​ត្រូវ​តម​ជាតិ​ផ្អែម​ជា​ដើមដែល​ប្រភេទ​ចំណី​អាហារ​ទាំង​នោះ​មាន​ដូច​ជា​៖

.ទឹក​ដោះ​គោ​ជូរ(យ៉ាអ៊ួរ)

ទឹក​ដោះ​គោ​ជូរ​(Yogurt)​ជា​ទូ​ទៅ​មាន​ប្រយោជន៍​​​សម្រាប់​សុខភាព ពិសេស​វា​ផ្តល់​ជាតិ​កាល់​ស្យ៉ូម​ដល់​ឆ្អឹង​និង​ធ្មេញ ប៉ុន្តែ​​យើង​គួរ​ដឹង​ថាប្រភេទ​យ៉ាអួរ​ខ្លះផលិត​ឡើង​ដែល​មាន​​ជាតិ​ស្ករ​ច្រើន​។ សង្កេត​មើល លើ​ស្លាក​ផលិត​ផល ​​បើ​សិន​ឃើញ​​ភាគ​រយ​ជាតិ​ស្ករ​ច្រើន​ក្នុង​គ្រឿង​ផ្សំ​សំខាន់​ៗ​ក្នុង​យ៉ា​អួរនោះ​អ្នក​គួរ​ប្តូរ​ទៅ​យក​យ៉ាអួរ​ផ្សេង​​វិញ។ ជម្រើស​យ៉ា​អួរ​ល្អគឺ​មាន​​​ធាតុ​ផ្សំ​ពី​​ធម្មជាតិ​ច្រើននិង​​គ្មានឬ​មាន​កម្រិត​ជា​តិ​ស្ករ​តិច​តួច​ប៉ុណ្ណោះ​។

.ស៊ុប​កំប៉ុង

យើង​អាច​គិត​ថាស៊ុប​កំប៉ុង​សំបូរ​ជាតិ​ប្រៃ​(សូដ្យូម)ច្រើនតែ​តាម​ពិត​ក្នុង​ល្បាយ​ស៊ុប​កំប៉ុង​ក៏​ជា​ប្រភព​នៃ​ជាតិ​ស្ករ​ច្រើន​ផង​ដែរជា​មធ្យម​គឺ ១៥​ក្រាម​ជាតិ​ស្ករក្នុង​កំហាប់​មួយ​ពែង​។នេះ​ក៏​ដោយ​សារក្នុង​ឧស្សាហកម្ម​ចំណី​អាហារគេ​ប្រើ​ជាតិ​ស្ករដើម្បី​កាត់​​ភាព​ជូរ​នៃ​​​ជាតិ​សាច់​ប៉េង​ប៉ោះ​ក្នុង​ស៊ុបដើម្បី​រក្សា​រសជាតិ​​ឱ្យ​ល្មម​នៅ​ក្នុង​ល្បាយ​ស៊ុប​កំប៉ុង​។

.ផលិត​ផល​ទឹក​សាឡាត់

យើង​អាច​គិត​ថាញំាំ​​សាឡាត់​ជា​អាហារ​សុខភាពតែ​កាល​ ដែល​​​​មាន​ស្រូប​ទឹក​សាឡាត់​បន្ថែម​ពី​លើ​ដើម្បី​បន្ថែម​រស​ជាតិ​ជា​ករណី​ផ្សេង​​​មួយ​ទៀត។ ប្រភេ​ទ​ទឹក​សាឡាត់​​ខ្លះមាន​ផ្ទុក​ជាតិ​ស្ករ​ប្រមាណ​ជា​មធ្យម​៦​ក្រាម​​​សម្រាប់​មួយ​ចាន ​ដែល​នេះ​​ជា​កម្រិត​ស្ករ​ខ្ពស់​ផង​ដែរ ​សម្រាប់​អ្នក​ចូល​ចិត្ត​អាហារ​ប្រភេទ​នេះ​។

.ទឹក​ប៉េង​ប៉ោះ​

សម្រាប់​​ប្រភេទ​ទឹក​ជ្រលក់​ដែល​អ្នក​គិត​ថា​អាច​ធ្វើ​​ដោយ​ខ្លួន​ឯង​បាន គឺ​ជា​ជម្រើស​ល្អ​មួយ។ នេះ​​ក៏​ព្រោះ​ថាបរិមាណ​ទឹក​​ប៉េង​ប៉ោះ(ទឹក​ជ្រលក់​) កន្លះ​ពែងគឺ​មាន​ជាតិ​ស្ករ​ប្រហែល​៤​ក្រាម ​ដែល​ចៀស​វាង​ពិសេស​សម្រាប់​អ្នក​ត្រូវ​តម​ជាតិ​ផ្អែម។

.ដុំ​​នំ​បង្កើន​ថាម​ពល​(SnackBars)

ជា​ប្រភេទ​​នំសម្រាប់​អ្នក​មាន​ការ​រវល់​ច្រើនញ៉ាំ​ដើម្បី​សម្រន់ ឬ ​ជា​ប្រភេទ​នំ​​ញ៉ាំ​កំដរ​មាត់ប៉ុន្តែ​ប្រភេទ​នំ​​ទាំង​នោះមាន​សមាស​ធាតុ​​ផ្អែម​ច្រើន ដែល​មួយ​ដុំ​នំស្មើ​នឹង​​ជាតិ​ស្ករ​ប្រហែល​១១​ក្រាម​ ជា​កម្រិត​ជាតិ​ស្ករ​ខ្ពស់។

.ផ្លែ​ឈើ​ក្រៀម

ការ​ស្រាវជ្រាវ​​ជា​ច្រើន​បង្ហាញ​ថាប្រភេទ​ផលិត​ផល​ផ្លែ​ឈើ​ក្រៀម សំបូរ​ដោយ​ជាតិ​ស្ករ​ខ្លាំង​ក្នុង​វិស័យ​ចំណី​អាហារ​ បើ​ទោះ​ជា​​ក្នុង​ស្លាក​ផលិតផល​អាច​ដាក់​ថា "គ្មាន​បន្ថែម​ជាតិ​ស្ករ" ក៏​ដោយ។ លទ្ធ​ផល​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ​ប្រភេទ​ផ្លែ​​ឈើ​ក្រៀមបរិមាណ​ប្រហែល​មួយ​​ក្បង់​ដៃ គឺ​ស្មើ​នឹង​ជាតិ​ស្ករ​​ដល់​២៧​ក្រាម ដែល​នេះ​​ជា​កម្រិត​ជាតិ​ស្ករ​កម្រិត​ខ្ពស់​៕