សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ទឹកការ៉ុតមិនត្រឹមតែផ្តល់នូវប៉ូតាស្យូម និងវីតាមីនសេប៉ុណ្ណោះទេ ប៉ុន្តែវាក៏សំបូរទៅដោយសារធាតុ provitamimA ផងដែរ។ ការទទួលទានទឹកការ៉ុតជាប្រចាំ ជួយបង្កើនភាពស៊ាំ និងធ្វើឱ្យសុខភាពភ្នែក និងស្បែកល្អប្រសើរ រួមទាំងមានអត្ថប្រយោជន៍ផ្សេងៗទៀតដូចខាងក្រោម៖
១. ជីវជាតិបំប៉នខ្ពស់
ទឹកការ៉ុតគឺមានកាឡូរីទាបហើយផ្ទុកទៅដោយវីតាមីន A, C និង K យ៉ាងច្រើន។
២. ធ្វើឱ្យប្រសើរឡើងនូវសុខភាពភ្នែក
ទឹកការ៉ុតគឺជាប្រភពដ៏ល្អនៃការ៉ូណូទីន រួមមាន Beta carotene, Lutein និង Zeaxanthin ដែលមានសារៈសំខាន់សម្រាប់សុខភាពភ្នែក និងអាចការពារប្រឆាំងនឹង អេអេមឌី (AMD)។
៣. បង្កើនភាពស៊ាំ
ទឹកការ៉ុតជាប្រភពដ៏សំបូរវីតាមីន A, B6 និង C ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក។
៤. ប្រឆាំងនឹងរោគមហារីក
សមាសធាតុផ្សំនៅក្នុងទឹកការ៉ុតត្រូវបានបង្ហាញថាបណ្តាលឱ្យកោសិកាមហារីកស្លាប់ ទោះយ៉ាងណាក៏ដោយក៏ត្រូវការការស្រាវជ្រាវបន្ថែមទៀត។
៥. ធ្វើឱ្យប្រសើរឡើងនូវសុខភាពស្បែក
ទឹកការ៉ុតផ្តល់នូវវីតាមីនសេ និងបេតាការ៉ូទីន ទាំងនេះគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មពីរដែលអាចការពារស្បែករបស់អ្នកពីការខូចខាត។ វីតាមីនសេក៏ចាំបាច់សម្រាប់ការផលិតកូឡាជែនដែលជួយពង្រឹងស្បែកផងដែរ។
៦. ជម្រុញសុខភាពបេះដូង
ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកការ៉ុតអាចជួយបន្ថយសម្ពាធឈាម និងបន្ថយកត្តាហានិភ័យនៃជំងឺបេះដូង។
៧. ការពារថ្លើមរបស់អ្នក
ដោយសារតែវាមានបរិមាណខ្ពស់នៃការ៉ូទីណូអ៊ីត ការ៉ុតអាចការពារថ្លើមរបស់អ្នកពីជំងឺខ្លាញ់រុំថ្លើម។
ទោះយ៉ាងណាទឹកការ៉ុតមួយចំនួនគួរតែជៀសវាងចំពោះស្ត្រីមានផ្ទៃពោះ ព្រោះការផឹកទឹកការ៉ុតច្រើនពេកក៏អាចផ្លាស់ប្តូរពណ៌ស្បែករបស់អ្នកជាបណ្តោះអាសន្នផងដែរ៕