សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
នៅរយៈពេល១០ឆ្នាំខាងមុខពោល គឺឆ្នាំ២០៣០ ដោយយោងតាមរបាយការណ៍ចុះថ្ងៃទី០៥ មិថុនា ២០២០ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum's InsightReport, Future of Consumption in Fast-Growth Consumer Markets: ASEAN” ឥរិយាបថទិញទំនិញខ្លះៗរបស់ប្រជាពលរដ្ឋនៅក្នុងទីផ្សារបណ្តាប្រទេសអាស៊ាននឹងត្រូវប្រែប្រួល។ ការប្រែប្រួលនោះត្រូវបានព្យាករណ៍គឺដោយសារកត្តាមួយចំនួនដូចខាងក្រោមនេះ៖
១.ការប្រើប្រាស់ទំនិញនឹងកើនឡើងទ្វេគុណ
នេះគឺដោយសារកត្តាជីវភាពប្រជាពលរដ្ឋអាស៊ានប្រហែល៧០% នៃចំនួនប្រជាជនអាស៊ានសរុបនឹងមានជីវភាពកម្រិតមធ្យមនៅប្រហែលឆ្នាំ២០៣០។
២.ការជ្រើសទិញទំនិញមានគុណភាពល្អកើនឡើង
ការចំណាយទៅលើទំនិញដែលមានគុណភាពល្អនឹងកើនឡើង ក៏ដូចជាការយកចិត្តទុកដាក់លើផលិតផលសុខភាពនិងផលិតផលជាទំនោររបស់ខ្លួន ដែលនេះស្របទៅនឹងកំណើនល្អនៃជីវភាពរបស់ពួកគេ។
៣.ទំនោរប្រើប្រាស់បែបឌីជីថលនឹងក្លាយជារឿងធម្មតា
ត្រឹមឆ្នាំ២០៣០ត្រូវគេព្យាករណ៍ថាប្រមាណ៧៥% នៃប្រជាពលរដ្ឋអាស៊ានជាអ្នកប្រើប្រាស់ទំនិញ ដោយទូទាត់ឬបញ្ជាទិញតាមមធ្យោបាយផ្សេងៗតាមបែបប្រព័ន្ធឌីជីថល។
៤.បច្ចេកវិទ្យានឹងវាយលុករបត់ធម្មតានៃសង្គម
ប្រព័ន្ធសេវាសុខាភិបាលការអប់រំ និងប្រព័ន្ធទូទាត់ហិរញ្ញវត្ថុ នឹងមានបច្ចេកវិទ្យាជាប់ជាប្រចាំ និងអាចប្រើប្រាស់បានសឹងគ្រប់កន្លែង។
៥.បណ្តាអ្នកលក់តាមតំបន់ឬផលិតផលមូលដ្ឋាននឹងវាយលុកខ្លាំង
ផលិតផលក្នុងស្រុកប្រភេទទំនិញតាមតំបន់ឬមូលដ្ឋាន នឹងក្លាយជាផលិតផលប្រកួតប្រជែងឬមានឥទ្ធិពលខ្លាំងលើផលិតផលប្រេននៃបណ្តាប្រទេសអាស៊ីផ្សេងៗទៀត។
៦.ទំនិញអនឡាញនិងទំនិញទៅទិញផ្ទាល់ដើរទន្ទឹមគ្នា
ការលក់ទំនិញអនឡាញ និងលក់ផ្ទាល់នឹងរួមបញ្ចូលគ្នាក្លាយជារឿងធម្មតាសម្រាប់អ្នកទិញទំនិញទូទៅនៅអាស៊ាន។
៧.ភាពងាយស្រួលនឹងក្លាយជាអាទិភាពក្នុងការទិញ
ទំនិញដែលបង្កងាយស្រួល នឹងក្លាយជាជម្រើសសំខាន់មួយក្នុងការសម្រេចចិត្តទិញ។
៨.ការយល់ដឹងលើការទំនិញជួយដល់សុខភាពនិងបរិស្ថាន នឹងកើនឡើង
តាមការព្យាករណ៍កម្រិតយល់ដឹងនៃប្រជាពលរដ្ឋអាស៊ានទៅលើការទិញទំនិញដោយគិតគូរទៅដល់បរិស្ថានសុខភាព និងភាពយូរអង្វែង(ចីរភាព)នឹងក្លាយជាឥរិយបថវិជ្ជមានកើនឡើងខ្លាំងនៅលើទីផ្សារអាស៊ាន។
យ៉ាងណាមិញតាមរបាយការណ៍ដដែលក៏បានលើកបង្ហាញពីស្ថានភាពកូវីដ-១៩ ក៏រួមចំណែកឥទ្ធិពលផ្ទាល់លើការប្រែប្រួលឥរិយាបថទិញសំខាន់ៗផងដែរដូចជា ផលិតផលអាហារការបញ្ជាទិញនិងដឹកជញ្ជូនអាហារតាមរយៈប្រព័ន្ធឌីជីថលនិងសម្ភារៈអនាម័យ។
គួររំលឹកដែរថារបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកខាងលើនេះត្រូវបានធ្វើការស្ទង់មតិពីអ្នកប្រើប្រាស់ប្រមាណជាង១៧០០នាក់ពីទីក្រុងចំនួន២២ក្នុងបណ្តាប្រទេសអាស៊ាន។ហើយរបាយការណ៍នេះក៏ជាទំនោរថ្មីដើម្បីអាជីវកម្មនានាអាចសម្របខ្លួនក្នុងទីផ្សារអាស៊ានសម្រាប់រយៈពេលទសវត្សខាងមុខ(ពីឆ្នាំ២០៣០)៕
ប្រភព៖ http://www.aseanthai.net/english/ewt_news.php?nid=3480&filename=index