ខេត្តបន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរតាមទូក ចុះពិនិត្យមើលស្ថានភាពការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ និងផ្ដល់អំណោយសង្គ្រោះតាមខ្នងផ្ទះ
បន្ទាប់ពីអញ្ជើញចែកអំណោយនៅទីតាំងទី១ នៅស្រុកមង្គលបុរី នាព្រឹកទី២១ ខែតុលា ឆ្នាំ ២០២០ រួចហើយមក សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញធ្វើដំណើរតាមទូក ដើម្បីពិនិត្យមើលតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងនូវការលិចលង់ផ្ទះ និងបាននាំយកអំណោយចែកជូនដោយផ្ទាល់នៅតាមផ្ទះផងដែរ។
បងប្អូនប្រជាពលរដ្ឋដែលលិចលង់នៅផ្ទះនេះ ពួកគាត់បាន និងកំពុងស្នាក់នៅលើទីទួលសុវត្ថិភាពតាមបណ្ដោយផ្លូវជាតិលេខ៥នេះ ដែលកំពុងទទួលបាននូវការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងសុវត្ថិភាពរស់នៅ និងការផ្ដល់សម្ភារៈនិងចំណីអាហារផ្សេងៗ៕