១០​ឃ្លា​ ​ទស្សនៈ​​ពិចារណា​សម្រាប់​ជីវិត ពី​​សាក់​ឡូ កំពូល​តារា​កំប្លែង​អង់គ្លេស

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

"សាក់​ឡូដែល​ប្រជាពល​រដ្ឋ​ខ្មែរ​យើង​​ហៅ​​ត​ៗ​គ្នា​ និង​បាន​ស្គាល់​ពី​ប្រជាប្រិយ​ភាព​របស់​លោក​តាម​រយៈ​វីដេអូ​ភាពយន្ត​កំប្លែង​​ កាយ​វិការ​ដែល​គ្មាន​សម្លេង ​ដែល​លោក​គឺ​ជា​​កំពូល​តារា​កំប្លែង​​អង់គ្លេស ​ទទួល​បាន​ប្រិយភាព​ល្បី​ល្បាញ​ខ្លាំង​​លើ​ពិភព​លោក​នៅ​សតវត្ស​ទី​២០។ លោក​ មាន​ឈ្មោះ​ដើម​ថា Charlie Chaplin ​ជា​អ្នក​និពន្ធ​ផងជា​ផលិតករ​ខ្សែ​ភាព​យន្ត​ផង និង​ជា​តួ​សម្តែង​កាយ​វិការ​​កំប្លែង​ដែល​មាន​ទេពកោសល្យ ​​ធ្វើ​ឱ្យ​គ្រប់​គ្នា​ទប់​សំណើច​មិន​បាន។ មុន​ទទួល​បាន​ភាព​​ជោគ​ជ័យសម្រាប់​តារា​កំប្លែង​​រូប​នេះ ​គឺ​លោក​ធ្លាប់​បាន​ឆ្លង​កាត់​​ជីវិត​ជូរ​ចត់​​ច្រើន​តាំង​ពី​វ័យ​កុមារ​ភាព ដែល​ធ្វើ​ឱ្យ​លោក​ស្គាល់​​ច្បាស់​ពី​មេរៀន​ជីវិត​។ 

តាម​រយៈ​ភាព​លំបាក​ទាំង​នោះលោក​ក៏​បាន​ចែក​រំលែក​ជា​ទស្សនៈ​មួយ​ចំនួនសម្រាប់​មនុស្ស​ពិចារណា​ ដែល​គំនិត​ទាំង​នោះ​សុទ្ធ​សឹង​ជា​ពាក្យ​ដាស់​តឿននិង​ពាក្យ​ក្រើន​រំលឹក​ឱ្យ​ស្វែង​យល់​ពី​ភាព​ពិត​ក្នុង​សង្គម និង​​សច្ចភាព​នៃ​​ដំណើរ​ធម្មជាតិ​៖

."១​ថ្ងៃដែល​គ្មាន​សំណើច​សោះគឺ​ជា​​ថ្ងៃ​​កន្លង​​ទៅ​ដែល​ឥត​ប្រយោជន៍​"

."មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​គិត​ច្រើនតែ​ប្រុង​ប្រយ័ត្ន​តិច​តួច"​​

."អ្នក​គ្មាន​ថ្ងៃ​នឹង​ឃើញ​ឥន្ទធនូ​​បាន​ទេបើ​អ្នក​មើល​​ទៅ​ក្រោម​"

."ខ្ញុំ​ចូល​ចិត្ត​ដើរ​កាត់​ភ្លៀង​ព្រោះ​ធ្វើ​ដូច្នោះគ្មាន​នរណា​ឃើញ​ខ្ញុំ​យំ​នោះ​ឡើយ"​

."ការ​ស្រមើ​ស្រមៃ​នឹង​​គ្មាន​បាន​ការ​អ្វី​ឡើយបើ​យើង​មិន​ធ្វើ​វា​"

."គ្មាន​អ្វី​ឋិត​ថេរ​ទេ​ក្នុង​ពិភព​លោក​មួយ​នេះសូម្បី​​តែ​បញ្ហា​របស់​អ្នក"​

​​​​.ជីវិត​នឹង​ក្លាយ​​ជា​រឿង​អស្ចារ្យបើ​អ្នក​មិន​ខ្លាច មិន​ចុះ​ចាញ់​។អ្វី​ដែល​ជីវិត​ត្រូវ​ការ​នោះគឺ​កម្លាំង​ចិត្ត ក្តី​ស្រមៃនិង​​ថវិកា​មួយ​ចំនួន​"។​

.សូម​ឱ្យ​​យើង​តស៊ូ​ជម្នះ​រឿង​​លំបាក​ៗ​ទាំង​ឡាយ។ សមិទ្ធផល​អស្ចារ្យ​ជា​ច្រើន​​ក្នុង​ប្រវត្តិសាស្រ្តគឺ​បាន​មក​ពី​ការ​មិន​ចុះ​ចាញ់​នូវ​រឿង​ដែល​យើង​គិត​ថា​មិន​អាច​ទៅ​រួច​ទាំង​នោះ​"

."ក្តី​ស្រលាញ់​ដ៏​​ល្អ​មួយគឺ​ជា​ការ​សោក​សៅ​​ដ៏​ស្រស់​ស្អាតដោយ​សារ​​វា​លើស​ពី​អ្វី​មួយ​ដែល​នរណា​ម្នាក់​អាច​បង្ហាញ​​​អារម្មណ៍​គេ​"

១០."សេចក្តី​ជ្រាល​ជ្រៅ​ទៅ​លើ​​ភា​ព​ច្នៃ​ប្រឌិត​នៃ​ការងារ​ដែល​កើត​មានដំណើរ​រីក​​ចម្រើន​របស់​​​វា​នឹង​មិន​សាប​សូន្យ​"៕