សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
វៀតណាម៖ ព្យុះ សូឌែល (Saudel) ដែលកើតឡើងពីការធ្លាក់ចុះនៃអាកាសធាតុត្រូពិកក្បែរប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃអង្គារ ត្រូវបានគេរំពឹងថា នឹងដល់វៀតណាមភាគកណ្ដាលនៅថ្ងៃអាទិត្យទី២៥ តុលា។
យោងតាមមជ្ឈមណ្ឌលព្យាករណ៍ ឧតុនិយម(វៀតណាម) បានឱ្យដឹងថា នៅម៉ោង១ រសៀលព្យុះនេះមានចម្ងាយប្រហែល ២២០ គីឡូម៉ែត្រទៅខាងកើតកោះ Luzon របស់ប្រទេសហ្វីលីពីន ជាមួយនឹងល្បឿនខ្យល់អតិបរមា ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានរំពឹងទុកថា ព្យុះសូឌែលនឹងស្ថិតនៅជិតឆ្នេរភាគកណ្តាលប្រទេសវៀតណាមនៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃអាទិត្យ ជាមួយនឹងល្បឿនខ្យល់អតិបរមាប្រហែល៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង។
ទីក្រុងហុងកុងក៏បានព្យាករណ៍ថា ព្យុះសូឌែលនេះនឹងស្ថិតនៅជិតឆ្នេរភាគកណ្តាលប្រទេសវៀតណាមនៅម៉ោងប្រហែល ៨ ព្រឹកថ្ងៃអាទិត្យ ដែលចាត់ថាជាព្យុះត្រូពិកធ្ងន់ធ្ងរដែលមានល្បឿនខ្យល់៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រទេសវៀតណាមភាគកណ្តាល បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងទឹកជំនន់ និងការបាក់ដីក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីមានអាកាសធាតុត្រជាក់បានទាក់ទងនឹងភាពចលាចលត្រូពិកហើយយ៉ាងហោចណាស់មានមនុស្ស ១០៥ នាក់បានស្លាប់ ដោយសារភ្លៀងទឹកជំនន់និងការបាក់ដី នៅវៀតណាម៕VN Express