ថែ​រក្សា​សុខភាព​ អំឡុង​​ពេល​ និង​ក្រោយ​ពេល​ទឹក​ជំនន់ តាម​គន្លឹះ​ទាំង​នេះ​

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

អំឡុង​និង​ក្រោយ​ពេល​ទឹក​ជំនន់បញ្ហា​មួ​យ​ចំនួន ​​ដែល​កើត​ពី​ទឹក​ជន់​អាច​បង្ក​​ជា​ជំងឺ​ធ្វើ​ឱ្យ​យើង​ឈឺ​បាន ប្រសិន​បើ​មិន​បាន​ត្រៀម​បង្ការឬ​រក្សា​អនាម័យ​​នៅ​អំឡុង​ពេល​នោះ​។ ដើម្បី​ជា​​ចំណេះ​ដឹង​នៃ​ការ​​ការពារ​សុខភាព អង្គ​ការ​សុខភាពពិភពលោក (WHO) ក៏​បាន​​លើក​បង្ហាញ​ជា​គន្លឹះ​ណែ​នាំ​មួយ​ចំនួន ​ដែល​យើង​អនុវត្ត​បានដើម្បី​ការពារ​ខ្លួន និង​មនុស្ស​ជា​ទី​ស្រលាញ់​ពី​ការ​ឆ្លង​​ជំងឺ​ណា​មួយ​បង្ក​ពី​​ទឹក​ជំនន់​៖

​​.ទឹក

ត្រូវ​តែ​ប្រាកដ​ថាទឹក​ដែល​យើង​ទទួល​ទាន គឺ​ជា​ទឹក​ដែល​មាន​ប្រភព​​សុវត្ថិភាពអាច​ញ៉ាំ​បាន​។

.អាហារ

អាហារ​ត្រូវ​តែ​ជា​អាហារ​ឆ្អិន​ល្អ ហើយ​​យើង​​គួរ​គប្បី​ទុក​ដាក់​អាហារ​សល់និង​សំណល់​អាហារ​ឱ្យ​បាន​ល្អ​។

.ណែ​នាំ​ក្មេង​តូច​ៗកុំ​ឱ្យ​លេង​ទឹក

ជៀស​វាង​ការ​ឆ្លង​ជំងឺ​នានាមិន​អាច​ដឹង​មុន ពី​ប្រភព​ទឹក​ជំនន់ដូច​នេះ​គួរ​ណែ​នាំ​កុមារ​តូច​ៗ កុំ​ឱ្យ​ពួក​គេ​លេង​ទឹក​ដើម្បី​សុវត្ថិភាព​។

.ស្លៀក​ពាក់​ឱ្យ​បាន​ត្រឹម​ត្រូវ

ត្រូវ​រក្សា​ខ្លួន​អ្នក​​មិន​ឱ្យ​សើមនិង​មាន​កំដៅ​ល្មម​។

.រក្សា​អនាម័យ​ផ្ទាល់​ខ្លួន

លាង​សម្អាត​ដៃ​របស់​អ្ន​ក​ជា​និច្ច ​នៅ​ពេល​មុន​ពិសារ​អាហារនិង​បន្ទាប់​ពី​បន្ទោ​បង់​រួច។

.សុវត្ថិភាព​ជា​ចម្បង

សូម​កុំ​នៅ​ជិត​ខ្សែ​ភ្លើង​​អគ្គិសនី​ ឬ​សំណង់​ដែល​មិន​រឹង​មាំ​។

បន្ថែម​ពី​ចំណុច​ខាង​លើ​​នេះក្នុង​ករណី​បើ​អ្នក​ឃើញ​​មាន​រោគ​សញ្ញា​ឬ​អាការៈ​នៃ​​ការ​ឆ្លង​ជំងឺ​ណា​មួយសូម​ធ្វើ​ការ​ពិគ្រោះ​ជា​មួយ​បុគ្គលិក​សុខាភិបាល​ដែល​នៅ​ជិត​អ្នក​ដើម្បី​ទទួល​សេវា​សុខភាព​បាន​ទាន់​ពេល​វេលា​៕

ប្រភព​៖https://www.who.int/mediacentre/infographic/hurricanes/en/?fbclid=IwAR27E57QzplUimROy6idKr8PbJF7jBfRNXKNRlPu3BqGDv4SSn6xM2SSPA4