សម្តេចតេជោ ហ៊ុន សែន នឹងចុះមកខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យដោយផ្ទាល់ពីស្ថានភាពគ្រោះទឹកជំនន់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យ និងដោះស្រាយដោយផ្ទាល់ចំពោះ ស្ថានភាពទឹកជំនន់នៅទីនោះ ដែលកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចអាចនឹងសម្រាកនៅទីនោះ១យប់ ឬ២យប់ ដើម្បីតាមដាន និងដោះស្រាយស្ថានភាពធ្ងន់ធ្ងររបស់​ខេត្តបន្ទាយមានជ័យ។ នេះបើតាមការលើកឡើងរបស់សារព័ត៌មានក្នុងស្រុកមួយ។ 

តាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជា​ប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់៕