កំហុសទាំង៥ ដែលរារាំងអ្នក មិនអោយក្លាយជា​មហាសេដ្ឋី​

តើអ្នកយល់យ៉ាងម៉េច នៅពេល​ដែល​អ្នក​ចង់​បាន​អ្វី​មួយ​ហើយ​អ្នក​មិន​មាន​ឆន្ទៈ ​ដើម្បី​ធ្វើ​ការ​លះបង់អ្វីមួយ​វិញ​។ មនុស្ស​ជា​ច្រើន​ ត្រូវការទ្រព្យ​សម្បត្តិ​ ប៉ុន្តែ​ពួក​គេ​តែងតែប្រើទម្លាប់ដែលមិនបានការដើម្បី​ទទួលបាន​វា​។ វា​ជា​ការ​ល្អ​ ក្នុងការសិក្សា​ដើម្បីរកភាព​ជោគជ័យ ​មុន​ពេល​អ្នក​ចេញដំណើរ​ ​ដើម្បី​ក្លាយ​​​ជា​សេដ្ឋីម្នាក់។

វា​នឹង​មិន​គ្រាន់​តែ​ជួយ​អ្នក ​ឱ្យ​ក្លាយជាសេដ្ឋីប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​អាចអោយអ្នកនៅតែ​មាន​ទ្រព្យសម្បត្តិ​ជានិរន្ត។សូម​ព្យាយាម​សាកល្បង ​និង​ជៀសវាង​កំហុស​​ដែលតែងតែកើតឡើង​ខាងក្រោម​ ដែល​អាច​ប៉ះ​ពាល់​ដល់​ឱកាស​នៃ​ការ​ក្លាយ​​​ជា​សេដ្ឋី​​។

. មិនមានការ​ព្យាយាម

មហាសេដ្ឋី និងជាប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថា «​បានជាគិតហើយ គឺ​គិតអោយ​ធំ​»​ ។ វាទាមទារអោយមាន ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ ​ដើម្បីអាចទទួល​បាន​ជោគជ័យ​។ ​មនុស្ស​ភាគច្រើន​បាន​ខិតខំ​ធ្វើ​ការ​ មិន​មែន​ដើម្បី​ក្លាយ​​​ជា​អ្នក​មាន​ទ្រព្យសម្បត្តិទេ ​ប៉ុន្តែ​គ្រាន់​តែ​ដើម្បី​បង់​វិ​ក័​យ​ប័ត្របំណុល​។ បញ្ហាទាំងនេះ​គឺ​អាស្រ័យ​លើ​ផ្នត់​គំនិតម្នាក់ៗ​ដែលអ្នក​ប្រើ​ដើម្បីរកទ្រព្យ​ស​ម្ប​ត្ដិ ​ព្រោះ​វាមាន​ឥទ្ធិពល​ដោយ​ផ្ទាល់ ​ទៅ​លើ​របៀប​ដែល​អ្នករកចំណូល​ជា​ជាង​ការ​ផ្តោ​ត​ទៅ​លើ​តែ​ការ​ធ្វើ​ការមួយមុខ​។

. មិនមានការ​ជឿជាក់

មហាសេដ្ឋី Warren Buffett និយាយថា៖ «​ខ្ញុំបាន​ដឹង​ថា ​ខ្ញុំនឹង​ក្លាយ​​​ជា​អ្នក​មាន​។ ខ្ញុំមិន​ធ្លាប់​បាន​សង្ស័យ​សូម្បី​តែមួយ​នាទី​​​»។

មាន​មនុស្ស​ជា​ច្រើនចង់មានបាន​ប៉ុន្តែ​ពួក​គេ​ មើលមិនឃើញថា គេនឹងអាចក្លាយជាអ្នកមាន​ម្នាក់ក្នុងថ្ងៃណាមួយ ដោយរបៀបណាទេ។ពួក​គេ​គិត​ថា​ អ្នក​មានទាំងនោះ បាន​ធ្វើ​អាក្រក់​ដើម្បីអាច​ក្លាយ​​​ជា ​អ្នក​មាន​ទ្រព្យសម្បត្តិដូចសព្វថ្ងៃ​។ពួកគេ​ច្រណែន​​នឹងអ្នក​មាន​ និង​​ស្តី​បន្ទោសខ្លួនឯងថា មកពី​នេះ​ឬមកពី​នោះ មកពីវាសនាមកពីខ្លួនអសមត្ថភាព​ ដែលមិនអាចក្លាយ​​​ជា​អ្នក​មាន​ទ្រព្យសម្បត្តិម្នាក់បាន​។

គ្រប់សេដ្ឋីទាំងអស់​ ​មើល​ឃើញថា​ប្រាក់​ ជា​អ្វី​ដែល​ពួក​គេ​មាន​សិទ្ធិ​យកវាបាន​ ដូច្នេះអ្នកក៏អាចផងដែរ អ្នកត្រូវ​អភិវឌ្ឍ​ការ​គិត​បែបវិជ្ជមាន​និងកុំ​ធ្វើ​ឱ្យ​មាន​កំហុស​ថា ​«ទ្រព្យ​សម្បត្តិ​​ជា​កម្មសិទ្ធិ​របស់​មនុស្សមួយ​ចំនួន ហើយ​អ្នក​មិន​អាច​ក្លាយ​​​ជា​ម្នាក់ក្នុង​ចំណោម​នោះ​»។

. មិន​ជឿ​ទុក​ចិត្ត​លើភាពក្លាហាន​របស់​ខ្លួនឯង

 មហាសេដ្ឋី Richard Branson និយាយថា៖ "ស្វាន​វា! តោះ​ធ្វើ​វា​!”

ប្រសិន​បើ​អ្នក​ចង់​​មាន​អ្នក​ត្រូវតែឈប់​ស្តាប់​នូវ​អ្វី​ដែល​មនុស្ស​ផ្សេង​ទៀត​បាន​និយាយ​អំពី​អ្នក​។អ្នក​មិនត្រូវមើលងាយ​ខ្លួន​ឯង និងធនធានចំណេះដឹងដែលអ្នកមាន។ ការកា្លយជា​សេដ្ឋី​ ​គឺជាការធ្វើ​ដំណើរដ៏​ស្វាហាប់ ដែលអ្នកត្រូវដើរ​ហើយ​អ្នក​ត្រូវអនុញ្ញាត​ឱ្យ​សភាវគតិ​របស់អ្នក ​ដឹកនាំ​អ្នក ក្នុង​ពេលវេលា​ជាក់លាក់​មួយប្រកបដោយការ​សម្រេច​ចិត្តដែល​ឆ្លាតវៃ​​ នោះជោគជ័យនឹងនៅខាងមុខ។

. តែងតែរងចាំ

លោកSteve Siebold និយាយថា៖ "ខណៈ​​ដែល​មហាជន​កំពុង​ចាំត្រូវលេខឆ្នោត និងធ្វើការ​បួងសួងអោយមានបាន មនុស្សដ៏អស្ចារ្យម្នាក់កំពុងដោះស្រាយបញ្ហា​»​។

មាន​មនុស្ស​ជា​ច្រើន​ តែងតែចាំដល់​ពេលវេលាល្អមានប្រាក់គ្រប់គ្រាន់ ឬ​ឱកាស​ល្អ​ប្រសើរ​ជាង​មុន មុន​ពេល​ដែល​ពួក​គេ​ចាប់ផ្ដើមធ្វើសកម្មភាព​។ភាពជោគជ័យមិនរត់មករកអ្នកទេ​ អ្នក​ត្រូវ​តែ​ចេញ​ទៅ​ក្រៅ​ដើម្បី​រកវា​។ គ្មាន​នរណា​ម្នាក់​នឹង​ដោះស្រាយ​បញ្ហា​របស់​អ្នក​លើកលែង​តែ​អ្នក​។ ការ​ពន្យារពេល​ គឺជា​ចោរលួច​ពេល​វេលា​ ដែលការចាំ​ទាំងអស់ ​នឹង​បញ្ឈប់​អ្នក​ពី​ការ​សម្រេច​បាន​នូវ​អ្វី​ដែល​អ្នក​ពិត​ជា​ចង់​បាន​និងក្លាយ​​​ជា​ មនុស្ស​ម្នាក់​ដែលអ្នកបានគិត។ កុំអនុញ្ញាតអោយកត្តាខាងក្រៅ ​ចូលមករំខាននិងកំណត់​អនាគតរបស់អ្នក ។

. មានគំនិតអាក្រក់លើ ​ប្រាក់

សេដ្ឋី Robert Kiyosaki  និយាយថា៖ «​វា​មិន​មែន​ពីវិធីដើម្បីរកប្រាក់បានច្រើនទេ តែជាវិធី​ដែល​អ្នកអាចសន្សំប្រាក់​បាននិងថា តើប្រាក់នោះធ្វើការសម្រាប់អ្នកបានច្រើនប៉ុណ្ណា ​ហើយអ្នកអាចសន្សំវាបានសម្រាប់ច្រើនជំនាន់ក្រោយដោយរបៀបណា​។"

ដើម្បី​ទទួល​បាន​ជោគជ័យ ​អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់លើ​ប្រាក់ ដូចដែលអ្នក​ច្រណែននឹងសង្សាររបស់អ្នក ។ អ្នក​ត្រូវ​តែបង្កើន​ទំនាក់​ទំនង​ល្ អ​ជាមួយ​នឹង​ប្រាក់​ដើម្បី​ក្លាយ​​​ជា​សេដ្ឋី​ម្នាក់​។ ការ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ប្រាក់ ​មាន​ន័យ​ថា​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ ​គោរព​និង​ប្រព្រឹត្ត​អំពើ​សុចរិត ​ជា​មួយ​នឹង​ប្រាក់​។ រៀន​មើល​ប្រាក់​ជា​ឧបករណ៍ដែលអាចប្រែក្លាយអ្នកជានរណាម្នាក់ ដែលអ្នកប្រាថ្នា​៕