សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភ្នំពេញ៖ ក្រោយទទួលរងនូវឥទ្ធិពលសម្ពាធទាប និងព្យុះជាបន្តបន្ទាប់ ព្រមទាំងលំហូរធាទឹកពីប្រទេសជិតខាង បានធ្វើឱ្យខេត្តជាច្រើនរបស់កម្ពុជារងការជន់លិច ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។
គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ខេត្តចំនួន១៩ បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គផងដែរ។ នេះបើតាមការចុះផ្សាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ៤៨,៣១៧គ្រួសារ ប្រជាពលរដ្ឋជាង ៣ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៤ម៉ឺនខ្នង បានរងការប៉ះពាល់។
រឿងដែលសោកស្តាយខ្លាំងនោះ ទឹកជំនន់នេះ បានបង្កឱ្យប្រជាពលរដ្ឋ ១៣នាក់ស្លាប់បាត់បង់ជីវិត (ក្មេង៥នាក់) ក្នុងនោះខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ច្រើនជាងគេ ចំនួន៥នាក់៕