វិធីសាស្រ្ត​ឆ្លើយសំណួរ “Tell me about yourself” ​ពេលសម្ភាសការងារ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកសម្ភាសតែងតែសួរថា៖ ចូរប្រាប់​ខ្ញុំ​អំពី​ខ្លួនអ្នកឬ “Tell me about yourself”?

ភាគច្រើននៃអ្នកស្វែងរកការងារធ្វើ សុទ្ធតែធ្លាប់ជួបប្រទះនូវសំណួរដំបូងគេនេះទាំងអស់។ ខណៈពេលដែលអ្នកខ្លះអាចគិតថា អ្នកសម្ភាស​គ្រាន់តែជាមនុស្សចង់ដឹងរឿងផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកផ្សេងទៀតអាចនឹងគិតថា អ្នកសម្ភាស​ចង់ចាប់ផ្តើមមានមិត្តភាពជាមួយពួកគេ។ ខាងក្រោមនេះគឺជាហេតុផល៖
- អ្នកសម្ភាសភាគច្រើនសួរសំណួរនេះ ជាវិធីមួយដើម្បីចាប់ផ្តើមការសន្ទនាជាមួយអ្នក។
- អ្នកសម្ភាស​ទំនងជានឹងចាប់ផ្តើមការសន្ទនាជាមួយអ្នកដូចនេះ។ “ខ្ញុំមានប្រវត្តិរូបរបស់អ្នកនៅចំពោះមុខខ្ញុំ ប៉ុន្តែខ្ញុំចង់ដឹងបន្ថែមទៀតអំពីអ្នក។ តើអ្នកអាចប្រាប់ខ្ញុំអំពីខ្លួនអ្នកបានទេ?”
- ការសួរសំណួរនេះ គឺដើម្បីកំណត់ថា តើអ្នកជាមនុស្សល្អបំផុតសម្រាប់ការងារឬអត់។

អ្វីដែលអ្នកសម្ភាស​ចង់បាននៅក្នុងចម្លើយរបស់អ្នក៖
- តើគុណសម្បត្តិអ្វីខ្លះដែលធ្វើឱ្យអ្នកស័ក្ដិសមនឹងការងារ?
- ហេតុអ្វីបានជាអ្នកចាប់អារម្មណ៍លើតួនាទីនេះ?
- ហេតុអ្វីបានជាអ្នកចាប់អារម្មណ៍ក្រុមហ៊ុន ឬឧស្សាហកម្មនេះ?
- តើលក្ខណៈពិសេសប្លែកអ្វីដែលអ្នកមាន ហើយធ្វើឱ្យអ្នកលេចធ្លោជាងគេខុសពីបេក្ខជនផ្សេងទៀត?

ដោយសារអ្នកដឹងពីអ្វីដែលអ្នកសម្ភាសកំពុងចង់បាន ចូរយើងមើលពីរបៀបដែលអ្នកអាចឆ្លើយសំណួរនេះ។

យុទ្ធសាស្ត្រសម្រាប់ឆ្លើយ​សំណួរ “ចូរប្រាប់ខ្ញុំអំពីខ្លួនអ្នក”ឬ “Tellme about yourself”

ក្នុងការឆ្លើយសំណួរនេះ គឺច្រើនជាងការនិយាយអំពីប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកឬរៀបរាប់ពីលក្ខណៈសម្បត្តិការងាររបស់អ្នកនៅលើប្រវត្តិរូបសង្ខេបរបស់អ្នក។

ដើម្បីឆ្លើយសំណួរនេះឱ្យបានត្រឹមត្រូវ ចម្លើយរបស់អ្នកគឺត្រូវតែឆ្លើយតបទៅនឹងសំណួរដែលអ្នកសម្ភាស​បានគិតទុក។នេះមានន័យថា ចម្លើយរបស់អ្នកត្រូវតែបង្ហាញនូវអ្វីដែលអ្នកសម្ភាស​ចង់បាន។ សំណួរនេះប្រហែលជាមិនមែនជាសំណួរដែលងាយស្រួលឆ្លើយបំផុតនោះទេប៉ុន្តែជាមួយការណែនាំទាំងនេះអ្នកអាចផ្តល់ចម្លើយបានល្អបំផុត។

- និយាយអំពីគុណសម្បត្តិដែលធ្វើឱ្យអ្នកក្លាយជាមនុស្សល្អបំផុតសម្រាប់ការងារ
- និយាយអំពីមូលហេតុដែលអ្នកចាប់អារម្មណ៍លើតួនាទីនោះ
- និយាយពីមូលហេតុដែលអ្នកចាប់អារម្មណ៍ជាមួយក្រុមហ៊ុន និងមុខតំណែង
- និយាយពីចរិត និងសមត្ថភាពពិសេសដែលអ្នកមាន ដែលអាចធ្វើឱ្យអ្នកជាមនុស្សល្អសម្រាប់ការងារ។

ដូចអ្វីដែលយើងបាននិយាយពីខាងដើម អ្នកសម្ភាស​សួរសំណួរនេះដើម្បីកំណត់ថាតើអ្នកជាមនុស្សល្អបំផុតសម្រាប់ការងារនោះឬទេ។

ដូច្នេះនៅពេលឆ្លើយសំណួរនេះ អ្នកត្រូវប្រាកដថា អ្នកកំពុងសង្កត់ធ្ងន់ថា អ្នកជាមនុស្សល្អបំផុតសម្រាប់ការងារនោះ។ ដើម្បីឆ្លើយឱ្យបានល្អ អ្នកត្រូវ៖

-  ចាប់ផ្តើមឆ្លើយសំណួរដោយថាមពល និងជឿជាក់។
- និយាយពីជំនាញ និងសមត្ថភាពដែលជួយអ្នកឱ្យអនុវត្តការងារបច្ចុប្បន្នរបស់អ្នក។
- ប្រាប់ពីគន្លឹះ និងរបៀបដែលអ្នកទទួលបានជោគជ័យក្នុងការងារបច្ចុប្បន្នរបស់អ្នក។
- និយាយអំពីឱកាសក្នុងការងារថ្មី ដែលអាចជួយឱ្យអ្នកអភិវឌ្ឍ​ជំនាញរបស់អ្នក។

អ្វីដែលមិនត្រូវនិយាយនៅពេលអ្នកកំពុងឆ្លើយសំណួរនេះ៖

អ្នកស្វែងរកការងារធ្វើមួយចំនួន តែងតែមានកំហុសនៅពេលឆ្លើយសំណួរនេះ ភាគច្រើនដោយសារតែពួកគេយល់ច្រឡំអំពីកម្មវត្ថុដែលអ្នកសម្ភាសន៍ចង់បាន។ ដូច្នេះដើម្បីប្រឈមនឹងហានិភ័យក្នុងការជំរុះតាំងពីដំបូងចូរចៀសវាងចំណុចខាងក្រោមនៅពេលឆ្លើយសំណួរខាងលើនេះ៖​
- កុំរៀបរាប់ឡើងវិញនូវអ្វីដែលមាននៅក្នុងប្រវត្តិរូបសង្ខេបរបស់អ្នក។
- កុំពិភាក្សាអំពីព័ត៌មានផ្ទាល់ខ្លួន ជាមួយអ្នកសម្ភាសន៍ ដែលមិនមានអ្វីទាក់ទងគ្នាជាមួយការងារដែលអ្នកកំពុងដាក់ពាក្យ។
- ការប្រើពាក្យគ្រាមភាសា ពិពណ៌នាខ្លួនអ្នក។
- កុំកាច់កុងច្រើនក្នុងការសន្ទនារបស់អ្នកព្រោះវាមិនបានខាតពេលសម្រាប់ការសម្ភាស៕