លក្ខណៈ​សម្បតិ្ត ៦យ៉ាង ដែល​អាច​ធ្វើ​ឱ្យ​អ្នក ​ក្លាយជា​​សហគ្រិនដ៏គួរឲ្យទុកចិត្ត

គ្មាន​នរណា​ម្នាក់ ​​ធ្វើ​កិច្ច​ការ​ជាមួយ​មនុស្ស​ដែល​មិន​គួរឱ្យ​ទុក​ចិត្ដនោះទេ​។ បើ​គ្មាន​ការ​ទុក​ចិត្ត ​អ្នក​មិន​អាច​ធ្វើ​កិច្ច​ព្រម​ព្រៀង​ណាមួយ​ ​ឬក្លាយទៅជាអ្នកឆ្នើមបាននោះទេ​។ការ​ទុកចិត្ត​ គឺជា​រឿង​មួយ​ដែល ​អ្នក​មិន​អាចរស់​នៅ​បានដោយគ្មានវា ​។

ការ​ជឿ​ទុកចិត្ត​គឺ​ពិបាករកណាស់​។ មាន​មនុស្ស​ជា​ច្រើន​ ​ពិសេស​អ្នកជំនួញ ​ដែល​ទទួល​បាន​ជោគជ័យគឺត្រូវផ្ដល់ការជឿជាក់ដល់អ្នកដទៃ​។នេះ​ជា​មូលហេតុ​ដែល​ពួក​គេ​ទទួល​បាន​ជោគជ័យ​។ ពួកគេមិនទុកចិត្តលើអ្នកដទៃ ដោយងងិតងងុលនោះទេ​។

ប្រសិនបើ​អ្នក​គឺជា សហគ្រិនដែលតែងតែពាក់ព័ន្ធនឹងការធ្វើកិច្ច​ព្រម​ព្រៀង​ការ​កសាង​ទំនុក​ចិត្តដំណាក់ដំបូង គឺជារឿងល្អបំផុត​។ ខាងក្រោម​នេះ​ជា​រឿង​មួយ​ចំនួន​ដែលអ្នកគួរចាំក្នុង​ចិត្ត៖

១. ​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ- ពិត​ជា​ត្រូវ​បាន​គេ​ជឿ​ទុកចិត្ត​

អ្នក​មិន​អាច​ផ្ដល់ការជឿ​ទុកចិត្ត​ក្លែងក្លាយនោះទេ​​​។អ្នក​គឺ​មនុស្សដែលគួរទុកចិត្តបាន​ឬ​មិន​បាន​អ្នកផ្សេងគេអាចមានញ្ញាណនិងការយល់ដឹងការពិត។

​អ្នក​ត្រូវ​មាន​ភាព​ស្មោះត្រង់​នៅ​ក្នុង​ទំនាក់​ទំនង​ដោយមិនប្រកាន់ធំឬតូច។ អ្នក​ត្រូវ​តែ​ធានា​ឱ្យ​បាន​ថា ​រាល់ដំណើរ​ជីវិត​ត្រូវ​មាន​ការ​ទុកចិត្ត​។នេះ​មាន​ន័យ​ថា ​ការ​រក្សា​សេចក្ដី​សន្យា ​រក្សា​ទំនាក់ទំនង ​តាម​ការ​ប្តេ​ជ្ញា​ចិត្ត​រក្សា​ពាក្យ​សំដីរបស់​អ្នក​និងការគោរពច្បាប់ជាដើម​។

គ្រប់គ្នាសុទ្ធតែមានកំហុស  ហើយមិនមានភាពល្អ​ឥត​ខ្ចោះឡើយ​ប៉ុន្តែ​ការ​ជឿ​ទុកចិត្ត ​គឺ​មិន​មែន​អំពី​ភាព​ឥត​ខ្ចោះនោះទេ​ វា​ជា​វិធី​សា​ស្រ្ត​មួយ​នៃជីវិត​ដែល​ត្រូវ​បាន​កំណត់​ ដោយ​ការ​ខិតខំ​ប្រឹងប្រែង​ពី​ការ​ទុកចិត្តគ្នា​ ។

២. ភាព​ជឿជាក់ -ព្យាយាមដោយខ្លួនឯងជានិច្ច

នៅ​ក្នុង​ទំនាក់​ទំនង​មួយ​ គេ​នឹង​ទុកចិត្ត​លើ​អ្នក​ណា​ម្នាក់​ដែល​ដឹង​ពីអ្វី​ដែល​ខ្លួនកំពុង​ធ្វើ​។ ប្រសិន​បើ​អ្នក​មាន​ឥរិយា​បទ​បែប​នេះ ដោយ​ដឹង​នូវអ្វី​ដែល​អ្នក​កំពុង​ធ្វើ​អ្នក​ដទៃ​ទៀតនឹងកាន់តែទុកចិត្តលើអ្នក​។

ជាក់​ស្តែ​ង​ អ្នកមិនចាំបាច់ធ្វើអោយមានភាពអាប់អួរក្នុងបញ្ហានេះនោះទេ អ្នកគួរខំធ្វើអ្វីដែលខ្លួនអាចធ្វើបានល្អបំផុត តាមវិធីរបស់ខ្លួនឯងដោយមិនជិះជាន់អ្នកដទៃ នោះអ្នកនឹងទទួលបានការទុកចិត្តពីអ្នកដទៃ ។

៣. ការ​បន្ទាបខ្លួន- សួរ​មតិយោបល់​អ្នកដទៃ​

វិធី​មួយ​ទៀត ​ដើម្បី​បង្កើត​ការ​ជឿ​ទុកចិត្ត​ពីអ្នកដទៃ​គឺ​​សុំ​ការបញ្ចេញយោបល់​របស់​គេ។ ពេល​ដែល​នរណា​ម្នាក់ ​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​លើ​បញ្ហា​មួយ​​មនុស្ស​ម្នាក់នោះ កំពុងមានការចាប់អារម្ម ​ហើយគេនឹងមានអារម្មណ៍​ថា បានចូលរួមជា​ផ្នែក​មួយ​ក្នុងគម្រោងនោះ​ប្រៀបដូចជាការ​ស្ម័គ្រ​ចិត្ត ។ កាលណាមាននរណា​ម្នាក់ ​មាន​អារម្មណ៍​ថា គេគឺ​ជា​ផ្នែក​មួយ​ដ៏​មានតម្លៃ​នៃ​គម្រោង​នេះ​បុគ្គល​នោះ​នឹង​ជឿ​ទុក​ចិត្ត​ការ​ដឹក​នាំ​របស់​អ្នក​​។

ដើម្បីអោយ​វិធី​សា​ស្រ្ត​នេះ​ទទួល​បាន​ជោគជ័យ ​អ្នក​ត្រូវ​តែ​​ស្តាប់​និង​ឆ្លើយ​តបវិញ​ដើម្បីអោយគេអាចដឹងបានថា​ ពួក​គេ​កំពុង​ត្រូវ​បាន​អោយ​តម្លៃ​និង​កោតសរសើរពីអ្នក​។

៥. ភាព​ស្ងប់ស្ងាត់- មិនបង្ហាញភាពភ័យ​ខ្លាច​

ដរាបណាអ្នក​មាន​អារម្មណ៍​ ក្នុងការ​ដោះស្រាយ​បញ្ហាដោយស្ងប់ស្ងាត់គេ​នឹង​ទុកចិត្ត​លើ​អ្នក​។ ស្ថានភាព​ស្ត្រេ​ស ​គឺ​ជាឱកាស​ដ៏ល្អ​​បំផុត​ក្នុង​ការ​បង្កើត​ការ​ទុកចិត្ត​។ខណៈ​ពេល​ដែល​មនុស្ស​គ្រប់​រូប ​កំពុង​ស្លន់​ស្លោ​ ​អ្នកបែរជា​នៅ​តែ​មាន​ជំនឿ​ចិត្ត​និងគ្មានការស្ទាក់ស្ទើរ។ ក្នុងស្ថានភាពបែបនេះ ពួកគេ​នឹងទុកចិត្ត​លើ​អ្នក​

កាន់តែមានភាពនឹងនរ អ្នកនឹងអាច​ជ​ម្រុ​ញ​ការ​ជឿ​ទុកចិត្តពីមនុស្ស​ដែល​នៅ​ជុំវិញ​អ្នក​។

៥. បទពិសោធន៍ -ការ​ព្យាយាម​និង​ការ​បរាជ័យ

អ្នក​ទទួល​បាន​ការ​ទុកចិត្ត​ដោយបទ​ពិសោធន៍​។​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ន៍​ អ្នកត្រូវធ្វើអោយមានការផ្លាស់ប្ដូរសំខាន់មួយ ​។ ប្រាកដណាស់​អ្នក​អាចនឹង​បរាជ័យ​! ប៉ុន្តែ​ទោះ​បី​ជា​នៅ​ក្នុង​ការ​បរាជ័យ​ អ្នកអាចរកបាន​ទំនុក​ចិត្តមកវិញ​។

បទ​ពិសោធ​ន៍នាំអោយមានការជឿ​ទុកចិត្ត​ ​ប៉ុន្តែ​អ្នក​មិនអាចមានបទពិសោធន៍គ្រប់យ៉ាងបាននោះ​ទេ​លុះត្រាតែ​អ្នក​ជួបប្រទៈវា​។អ្នក​អាច​នឹង​បរាជ័យ តែវា​មិន​អី​នោះ​ទេ​ព្រោះ​អ្នក​បាន​ទទួល​បាន​មេរៀន​ដ៏​មាន​តម្លៃ​ហើយ​អ្នក​បាន​កសាង​ទំនុក​ចិត្ត​។

៦. ភាព​ស្មោះត្រង់- ​ប្រាប់​ការ​ពិត

នៅ​ក្នុង​ស្នូល​នៃរ​ទុកចិត្ត​គឺ​ភាព​ស្មោះត្រង់​។គេនឹង​ជឿ​ទុកចិត្ត​លើ​អ្នក ​ប្រសិន​បើ​ពួក​គេ​ដឹង​ថា ​អ្នក​កំពុង​ប្រាប់​ការ​ពិត​។ក្នុងស្ថានភាព​អាជីវកម្ម​មួយ ​មិនអាចល្អប្រសើបានទេ បើការ​និយាយ​កុហកមានច្រើន​ជាង​ការ​និយាយការ​ពិត​។​​ភាព​ស្មោះត្រង់​ គឺ​ជា​គោល​នយោបាយ​ដ៏​ល្អ​បំផុត​។

អ្នកគួរតែជៀសវាងក្នងការចរចារណាមួយ ដោយប្រើមធ្យោបាយក្រោមតុ ដែលវាជាអំពើពុករលួយ ។ អ្នកអាចនឹង​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ដើម្បី​កសាង​ការ​ទុកចិត្ត ​ប៉ុន្តែ​អ្នកអាចនឹងបាត់បង់គ្រប់យ៉ាងដោយគ្រាន់តែដើរខុសម្ដង​