ចំណុចវិជ្ជមានខ្លះៗជាទម្លាប់ថ្មី អំឡុងស្ថានភាពវិបត្តិពីកូវីដ១៩

សកម្មភាព​​ជា​ចំណុច​វិជ្ជមាន​មួយ​ចំនួន ជា​ទម្លាប់​ថ្មីតែ​ត្រូវ​បាន​មនុស្ស​ភាគ​ច្រើន​ប្រកាន់​ភ្ជាប់ ដើម្បី​បន្ស៊ាំ...

វីរុស​​COVID-19 បាន​​ផ្ទុះ​ឡើង​​តាំង​ពី​ចុង​ឆ្នាំ​២០១៩ រហូត​មក​ទល់​ពេល​នេះ គឺ​ពុំ​ទាន់​​​​ថម​ថយ​​នៅ​ឡើយ ពោល​គឺ​​​ចំនួន​ករណី​ឆ្លង​វីរុស និង​​មនុស្ស​ស្លាប់​​នៅ​តែ​កើត​ឡើង​។ ជា​មួយ​គ្នា​​ ទម្លាប់​ឬ​សកម្មភាព​រស់​នៅ​​ប្រចាំ​ថ្ងៃ​ធម្មតា មួយ​ចំនួន​ក៏​ត្រូវ​បាន​រង​ឥទ្ធិពល​ពី​​ការ​រាត​ត្បាត​នៃ​វីរុស​ផ្លូវ​ដង្ហើម​មួយ​នេះ​ផង​ដែរ។ 

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

តែ​យ៉ាង​ណា​មិញ សកម្មភាព​​ជា​ចំណុច​វិជ្ជមាន​មួយ​ចំនួន ជា​ទម្លាប់​ថ្មីតែ​ត្រូវ​បាន​មនុស្ស​ភាគ​ច្រើន​ប្រកាន់​ភ្ជាប់ ដើម្បី​បន្ស៊ាំ​ខ្លួន​​ក្នុង​ស្ថាន​ភាព​​នៃ​វិបត្តិ​​វីរុស​ខាង​លើ​នេះក្នុង​ទិស​ដៅ​​ថែ​រក្សា​សុវត្ថិភាព និង​ការពារ​​ទាំង​សុខភាព​រាង​កាយនិង​ផ្លូវ​ចិត្ត​ ហើយ​ចំនួន​ទាំង​នោះ​ត្រូវ​បាន​ចែក​រំលែក​ដូច​ខាង​ក្រោម​៖

.ផ្តោត​លើ​​ពេល​បច្ចុប្បន្ន​

​​​​​មុន​ពេល​​ការ​រាត​ត្បាត​មក​ដល់សកម្មភាព​មួយ​ចំនួន​ដូច​ជា​ការ​ជួប​ជុំ​គ្នា ការ​ធ្វើ​លំហាត់​ប្រាណ​នៅ​ក្រៅ​ផ្ទះការងារ​​ស្ម័គ្រ​ចិត្ត​សង្គម គឺ​មាន​សកម្មភាព​រស់​រវើកប៉ុន្តែ​​ពេល​បច្ចុប្បន្ន​នេះ សកម្មភាព​ទាំង​នោះ​ត្រូវ​បាន​ប្តូរ ឬ​កែ​តម្រូវ​ខ្លះដើម្បី​ចូល​រួម​ជា​វិធាន​ការ​ការពារ​ពី​ការ​ឆ្លង​មេរោគ​ COVID-19។ ដូច​នេះ​ការ​ផ្តោត​លើ​សកម្មភាព​បច្ចុប្បន្ន​តាម​ទម្រង់​ថ្មី​គឺ​ជា​រឿង​សំខាន់​​មួយ​​ ដែល​មនុស្ស​​ជា​ច្រើន ចាប់​ផ្តើម​ទម្លាប់​ធ្វើដែល​មាន​ដូច​ជា ការ​​រៀន​តាម​អន​ឡាញ ការ​មើល​ថែ​សុខភាព​ខ្លួន​ឯងការ​យក​អារម្មណ៍​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿង​បច្ចុប្បន្ន ដោយ​ពុំ​ចំណាយ​ពេល​គិត​ច្រើន​ពេក​ទៅ​លើ​​​​អនាគត​ ហើយ​ជា​ពិសេស​ការ​ធ្វើ​លំហាត់​ប្រាណ​​នៅ​ផ្ទះ​ជា​ដើម​។

. ស្វែង​រក​ការ​គាំ​ទ្រ​សុខភាព​ផ្លូវ​ចិត្ត

មេរោគ​ COVID-19 ក៏​បាន​ផ្លាស់​ប្តូរ​​ទម្លាប់​មនុស្ស​ជា​ច្រើ​នឱ្យ​ចាប់​ផ្តើម​ចំណាយ​ពេល​ខ្លះ​នៅ​ក្បែរ​​សមាជិក​គ្រួសារ តាម​រយៈ​​ការ​ធ្វើ​ការ​ឬ​ចំណាយ​ពេល​​ច្រើន​ស្នាក់​នៅ​ឯ​ផ្ទះ។ ជា​មួយ​ទម្លាប់​ថ្មី​នេះសកម្មភាព​ក្នុង​ផ្ទះ​ក៏​​មាន​ច្រើន ដែល​ជួយ​ពង្រឹង​ស្មារតី​​សមាជិក​គ្រួសាររួម​គ្នា​​ឆ្លង​​កាត់​ស្ថានភាព​លំបាក​ខ្លះ​ៗ​ទាំង​អស់​គ្នា​។ ហើយ​ជា​​ឧទាហរណ៍​មួយ​នៅ​​ក្នុង​គ្រួសារ​​ប្រទេស​អូស្រ្តាលី ភាគ​ច្រើន​​​សមាជិក​គ្រួសារ​នីមួយ​ៗ​ជួយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មកព្រម​ទាំង​ផ្តោត​លើ​សកម្មភាព​តូច​ៗ ដើម្បី​​​បំបាត់​ភាព​ខ្វាយ​ខ្វល់ដូច​ជា​​ការ​ចម្អិន​អាហារ ការ​សមាធិ ហាត់​យូហ្គា ឬ​ការ​អាន​សៀវភៅ​ជា​ដើម​។ 

​​.ចំណាយ​ពេល​អភវិឌ្ឍ​ខ្លួន

ជា​​ការ​ឆ្លើយ​តប​​នឹង​ស្ថានភាព​រីក​រាត​ត្បាត​ពីCOVID-19 មិន​ទាន់​ស្រាក​ស្រាន្តអំឡុង​ពេល​នេះ យុវជន​ភាគ​ច្រើន ក៏​ចាប់​យក​ពេល​វេលា​នោះទៅ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ផង​ដែរ ហើយ​ពិសេស​សកម្មភាព​ ឬ​ជំនាញ​ទាំង​នោះ​ដែល​ត្រូវ​ការ​ភាព​ព្យាយាម និង​អត់​ធ្មត់​ទៀត​ផង​ដូច​ជាការ​លេង​ឧបករណ៍​​តន្ត្រី​កម្សាន្ត ការ​បង្កើត​វត្ថុ​ប្រើ​ប្រាស់​តាម​បែប​​​ច្នៃ​ប្រឌិត​ផ្សេង​ៗឬ​ការ​ហាត់​ប្រាណ សមាធិ​​ផង​ដែរ​។

.ការ​កម្រិត​ពេល​ខ្លះ​លើ​បណ្តាញ​សង្គម

តាម​ការ​ផ្សាយ​​​​របស់​គេហទំព័រ​ព័ត៌មាន​​អូស្រ្តាលី​ABC អំឡុង​ពេល​ផ្ទុះ​ការ​រាត​ត្បាត​នៃ​វីរុស​ផ្លូវ​ដង្ហើម​COVID-19 មាន​ព័ត៌មាន​ច្រើន​ទាក់​ទង​នឹង​បញ្ហា​​នេះដែល​ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​ព្រួយ​បារម្ភ​ខ្លាំងពិសេស​ការ​ចែក​ចាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម យ៉ាង​ណា​មិញប្រជាពលរដ្ឋ​ជា​​ច្រើន​ក៏​អនុវត្ត​ការ​កម្រិត​ពេល​ទៅ​លើ​​បណ្តាញ​សង្គមនិង​​ជ្រើស​រើស​យក​ការ​តាម​ដាន​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់​លាស់ដើម្បី​កាត់​បន្ថយ​បញ្ហា​ព្រួយ​បារម្ភ​​ទាំង​នោះ​៕