រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ ភូមិនិងសង្កាត់មួយចំនួន ១៤ថ្ងៃ ចាប់ពីម៉ោង០០នាទី ថ្ងៃ១០មេសា

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ ភូមិនិងសង្កាត់មួយចំនួន ១៤ថ្ងៃ ចាប់ពីម៉ោង០០នាទី ថ្ងៃ១០មេសា

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច អំពីការសម្រេចបិទខ្ទប់ទីតាំងមួយចំនួន រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ដែលជាទីតាំងមានការឆ្លងកូវីដ១៩ធ្ងន់ធ្ងរ៕

  • ក្នុងខណ្ឌមានជ័យ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចខបិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។
  • ក្នុងខណ្ឌសែនសុខ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
  • ក្នុងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់ការកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមសេចក្តីសម្រេចនេះ អំឡុងពេលបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីតាំងសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់។

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការខ្ទប់ ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬ ការប្រមូលផ្ដុំ មនុស្ស លើកលែងតែក្នុងករណីចាំបាច់៕