តើកំពូលអ្នកជោគជ័យនៅសហរដ្ឋអាមេរិក ចូលចិត្តអានអ្វីក្នុងពេលព្រឹក

មានការងារជាច្រើនដែលអ្នកជោគជ័យត្រូវធ្វើ ដើម្បីអោយពួកគេស្ថិតនៅលំដាប់មួយខ្ពស់ជានិច្ច។ ក្នុងនោះការអានសៀវភៅ គឺជាការងារមួយដែលត្រូវធ្វើជាប្រចាំថ្ងៃ។ វាជាវិធីមួយដែលអាចធ្វើអោយគេ ទទួលបានរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការរៀន ក្រេបយកចំនេះដឹង និងគំនិតល្អៗពីអ្នកដទៃ។

ក្នុងពេលបច្ចុប្បន្ននេះ យើងមានភាពងាយស្រួលណាស់ ក្នុងការទទួលយកព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយដូចជាតាមទូរសព្ទទំនើប វិទ្យុ និងទូរទស្សន៍ តែអ្នកជោគជ័យ តែងតែជ្រើសយកការអានក្នុងពេលព្រឹកគឺជាទម្លាប់ស្វែងទៅរកភាពជោគជ័យ។ចង់ដឹងថា តើពួកគេអានអ្វីក្នុងពេលព្រឹក? សូមស្វែងយល់ពីអ្នកជោគជ័យ ទាំងបួននាក់ខាងក្រោម

១. សេដ្ឋី Bill Gates

មហាសេដ្ឋីប្រាក់វាល់លានដុល្លារ ដែលជាស្ថាបនិកក្រុមហ៊ុនយក្ស Microsoft តែងតែចំណាយពេលព្រឹកព្រលឹមដើម្បីអានសារព័ត៌មានចំនួនបីគឺThe Economist, The Wall Street Journal និង The New York Times.

២. ប្រធានាធិបតី Barack Obama.

អតីតប្រធានាធិបតីស្បែកខ្មៅរបស់សហរដ្ឋអាមេរិក តែងតែយកចិត្តទុកដាក់អានសារព័ត៌មាន The Washington Post, TheWall Street Journal, and The New York Times.

៣. មហាសេដ្ឋី Warren Buffett.

មហាសេដ្ឋីនិងជាវិនិយោគិនដ៏ល្បីល្បាញលើវិថីទីផ្សារភាគហ៊ុនជារៀងរាល់ព្រឹក គាត់តែងតែអានសារព័ត៌មានជាតិ និងសារព័ត៌មានក្នុងតំបន់ដូចជា  the Financial Times, and The OmahaWorld-Herald.

. សេដ្ឋីStar Buck លោក Howard Schultz.

អ្នកប្រហែលជាធ្លាប់បានលឺនិងបានភ្លក់រស់ជាតិកាហេ្វដ៏ល្បីល្បាញ StarBuck ។ លោក Howard  Schultz គឺជានាយកប្រតិបត្តក្រុមហ៊ុនStarBuck គាត់តែងតែក្រោកពីម៉ោង ៥ព្រឹកដើម្បីអានសារព័ត៌មាន WallStreet Journal The new York Times, The Seattles Times មុនពេលដែលគាត់ចាប់ផ្ដើមធើ្វការងារផ្សេងទៀត។ វាជាទម្លាប់មួយដែលគាត់បានធ្វើជាង ២០ឆ្នាំមកហើយ និងនៅតែបន្តក្រោមពីព្រលឹមរហូតមកដល់សព្វថ្ងៃនេះ។

៥. Kevin O'Leary.

សហគ្រិននៃកម្មវិធី Shark Tank ដែលកំពុងល្បីល្បាញនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់និស្សិតវ័យក្មេងដែលចង់កសាងកេរ្ដិ៍ឈ្មោះក្នុងភាពជាសហគ្រិននៅសហរដ្ឋអាមេរិក ។ គាត់ក្រោកនៅរៀងរាល់ម៉ោង ៥ និង៤៥នាទីព្រឹក ដើម្បីពិនិត្យមើលតួលេខប័ណ្ណបំណុលក្នុងផ្សារហ៊ុនសហគមអឺរ៉ុប និងអាស៊ីនិងចំណាយពេលប្រហែល១ម៉ោងដើម្បីអានសារព័ត៌មានពាណិជ្ជកម្ម។

នេះសបញ្ជាក់អោយឃើញថា ប្រសិនបើអ្នកចង់បានជោគជ័យវាជាការចាំបាច់ណាស់ដែលអ្នកត្រូវយល់ដឹងបន្ថែមទៀត ពីអ្វីដែលកើតឡើងនៅជុំវិញខ្លួនយើង។ព្យាយាមចំណាយពេលជាប្រចាំចំនួន២០នាទី រាល់ព្រឹក ដើម្បីអានព័ត៌មាននឹងអាចជួយអោយអ្នកមានភាពស្ងប់ចិត្តដឹងឳកាសថ្មី និងអាចការពារខ្លួនអ្នកពីហានិភ័យដែលនឹងកើតមានឡើងក្នុងពេលខាងមុខមុនពេលដែលជ្រើសរើសអ្នកធ្វើការងារមួយចំនួនទៀតដូចជា ការលេងហ្គេម ហ្វេសបុក ឬពិនិត្យមើលអ៊ីម៉ែលជាដើម។ ប្រសិនបើអ្នកគិតថា គ្មានពេលគ្រប់គ្រាន់សម្រាប់អានព័ត៌មានទេអ្នកអាចព្យាយាមក្រោកអោយបានពីព្រឹកជាងនេះបន្ដិច ។

ជារួមយើងអាចធ្វើចំណាប់អារម្មណ៍បានថា ការតាមដាន និងយល់ដឹងពីសភាពការណ៍ជុំវិញគឺជាផ្នែកមួយដែលអាចអោយអ្នកទទួលបានភាពជោគជ័យ៕