លោក រូប៊ឺត គីយូសាគី (RobertKiyosaki )ដែលជានិពន្ធសៀវភៅRich Dad Poor Dad ដ៏ល្បីល្បាញ និងជាសេដ្ឋីអចលនទ្រព្យផងនោះ បាននិយាយថាមុនពេលលោកទទួលបានជោគជ័យ ជីវិតលោកប្រចាំថ្ងៃ មិនសូវមានប្រាក់គ្រប់គ្រាន់ទេបើទោះជាលោករស់នៅអាមេរិកក្ដី។ សហគ្រិន ដែលតែងចែករំលែកបទពិសោធន៍ តាមសៀវភៅ RichDad Poor Dad និងសៀវភៅជាច្រើនទៀត បានប្រាប់ពីរបៀបប្រើប្រាស់ប្រាក់អ្នកដទៃ ដើម្បីរកផលប្រយោជន៍ឲ្យខ្លួនឯង។
លោក Kiyosakiបានសង្កត់ធ្ងន់ថា អ្នកត្រូវបោះចោលផ្នត់គំនិតមិនល្អ ដែលរារាំងអ្នកឲ្យក្លាយជាអ្នកក្រដោយយកជាលេសថា ខ្លួនមិនឆ្លាត មិនអាចគិតធំ និងមិនអាចមានទុនគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមអាជីវកម្មអ្វីមួយ។ផ្នត់គំនិតបែបនេះ ត្រូវបោះចង់ចោល ចាប់យកគំនិតថ្មី។
សម្រាប់លោកផ្ទាល់គន្លឹះចម្បងបំផុត ដើម្បីងើបចេញពីភាពក្រីក្រ គឺយើងត្រូវរៀន ពីរបៀបយកប្រាក់អ្នកដទៃមករកចំណូលដោយោរបៀបណា ហើយរកបានច្រើនប៉ុណ្ណា មុននឹងចែកផលចំនេញដល់ម្ចាស់បំណុលវិញ។ដូចគ្នានេះលោក Kiyosaki បន្ទាប់ពីមើល ការតាំងបង្ហាញទីតាំងអចលនទ្រព្យជាង១០០០ពាន់ទីតាំងរួចមកគាត់បានចងការប្រាក់ទិញអចលទ្រព្យ មកដាក់ជួលអោយអ្នកផ្សេងទៀតវិញ។
បន្តពីនោះ គាត់បានងាកមកធ្វើការនៅក្រុមហ៊ុនមួយដែលពូកែលក់ខ្លាំងបំផុត ដើម្បីយកបទពិសោធន៍ផ្នែកលក់ បន្ថែមទៀតនិងបន្តវិនិយោគអចលនទ្រព្យផង ហើយ២០ឆ្នាំក្រោយមកគាត់ក្លាយជាមនុស្សឯករាជ្យផ្នែកហិរញ្ញវត្ថុពេញលេញ។លុះរហូតដល់ឆ្នាំ ២០១០ សេដ្ឋីអចលនទ្រព្យរូបនេះ បង្កើនបានទ្រព្យ ៨៧លានដុល្លារអាមេរិក៕