លទ្ធផលស្រាវជ្រាវពីផលប្រយោជន៍នៃ ការរួមចំណែកជួយសង្គម ចំពោះសុខភាពផ្លូវចិត្ត

​យើង​ពិត​ជា​ធ្លាប់​បាន​ដឹង​ហើយ រាប់​ទាំង​ការ​លើក​ឡើង​ពី​អ្នក​ស្រាវជ្រាវ​​ចិត្ត​សាស្រ្ត​ផង​ដែរ ដែល​រក​ឃើញ​ថាការ​ចូល​រួម​ចំណែក​ជួយ​ មិន​ថា​តិច​ឬ​ច្រើន​ទៅ​ក្នុង​សហគមន៍ គឺ​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​ដល់​សុខភាព​ផ្លូវ​ចិត្ត​ និង​អារម្មណ៍​ ​ដល់​អ្នក​ចូល​រួម​។ ការ​ចូល​រួម​ខាង​លើ នៅ​ក្នុង​ជីវភាព​សង្គម​ទូ​ទៅ គឺ​សម្តៅ​លើ​ការ​​​ចូល​រួម​បរិច្ចាគ​សប្បុរស​ធម៌ ការ​ស្ម័គ្រ​ចិត្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​មិន​គិត​កម្រៃ ឬ​ការ​ជួយ​​ទៅ​ដល់​មនុស្ស​ខ្សត់​ខ្សោយ​ជាង​យើង។ 

តាម​រយៈ​ការ​លើក​ឡើង​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​ពី​​ប្រទេស​មួយ​ចំនួន​ពីរ ​បាន​បង្ហាញ​​ពី​ផល​ល្អនៃ​ការ​ចូល​រួម​ជួយ​សង្គម​ដូច​ខាង​ក្រោម​នេះ៖

ចូលទំព័រការងារ របស់ក្រមា សូមចុចទីនេះ

***ការ​សិក្សា​​​នៅ​ប្រទេស​អូស្រ្តាលីបាន​បង្ហាញ​ថា សហគមន៍​មួយ​ដែល​កើត​ឡើង ដោយ​មាន​​អ្នក​ចូល​រួម​ចែក​រំលែករួម​ទាំង​ការ​កម្សាន្ត​ ចំណង់​ចំណូ​ល​ចិត្ត​រួម​គ្នា ការ​ចែក​រំលែក​បទ​ពិសោធន៍​មិន​ថា​ដោយ​ផ្ទាល់ ឬ​តាម​បណ្តាញ​សង្គម​គឺ​បាន​ជួយ​​ឱ្យ​សុខភាព​​ផ្លូវ​ចិត្ត​​មនុស្ស​​ជា​ច្រើន​បាន​ប្រសើរ​ឡើង​ ហើយប្រកប​ដោយ​​បរិយាកាស​រីក​រាយ​ទៀត​ផង។ ដូច​នេះ​ទើប​រដ្ឋាភិបាល​ប្រទេសអូស្រ្តាលី បាន​ជម្រុញ​ឱ្យ​មាន​ការ​ចូល​រួម​ជួយ​ នូវ​ចែក​រំលែក​ក្នុង​សហគមន៍​ឱ្យ​បាន​ច្រើន ​តាម​តែ​អាច​ធ្វើ​បាន។​ ការ​ចូល​រួម​ទាំង​នោះ គឺ​រាប់​តាំង​ពី​សកម្មភាព​តូច​ៗ ​ដូច​ជាការ​ជួយ​បង្រៀន​ជា​ក្រុម​​ ការ​បង្កើត​ក្រុម​រាំ ក្រុម​ស្ម័គ្រ​ជួយ​​ជា​ដើម​ ហើយ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ចូល​រួម​ទាំង​នោះ​បាន​ជួយ​ទៅ​ដល់​អ្នក​ដែល​ចូល​រួម​ជួយនិង​មាន​ឥទ្ធិពល​ល្អ​ទៅ​ដល់​អ្នក​ចូល​រួម​ផ្សេង​ៗ​ទៀត​ផង​។

***​នៅ​ប្រទេស​ប៊ូតាន​ ដែល​ជា​​ទី​កន្លែង​​​​មួយ​​ដែល​មនុស្ស​ជា​ច្រើន​ បាន​ដឹង​​អំពី​សុខមាលភាព​​ផ្លូវ​ចិត្ត​របស់​ប្រជាជន​ប្រទេស​នេះ​ថា​មាន​ភាព​ប្រសើរ​​​បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ ​ដូច​នេះ​​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​​ពី​ប្រជាពលរដ្ឋ​បាន​រក​ឃើញ ​ពី​​កត្តា​ដែល​ពួក​គេ​ទទួល​បាន​ផល​វិជ្ជមាន​បែប​នោះ គឺ​ការ​ចូល​រួម​ក្នុង​ការ​រក្សា​តម្លៃ​របស់​សហគមន៍​នោះ ដែល​មាន​ដូច​ជាការ​ចូល​រួម​ជួយ​គ្នា​ថែ​រក្សា​​បរិស្ថាន ព្រៃ​ឈើ ការ​គ្រប់​គ្រង​រដ្ឋបាលការ​បង្កើត​បរិយាកាស​រីក​រាយ​ក្នុង​សហគមន៍ការ​​ចូល​រួម​ជួយ​គ្នា​​សកម្ម​ទាំង​ផ្នែក​​កម្លាំង​សាមគ្គី និង​ស្មារតី។

ក្រៅ​តែ​ពី​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​ពីរ​ខាង​លើ លទ្ធផល​ស្រាវជ្រាវ​ជា​ច្រើន​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ ក៏​បាន​លើក​នូវ​ចំណុច​​ដូច​គ្នា​មួយ​ចំនួន ​ដែល​​សុទ្ធ​សឹង​ជា​អត្ថ​​ប្រយោជន៍​ពី​ការ​ ចូល​រួម​ស្ម័គ្រ​ចិត្ត​ ជួយ​ក្នុង​សង្គមដែល​មាន​ដូច​ជា ការ​ចូល​រួម​ជួយ​ផ្សារ​ភ្ជាប់​នឹង​ទំនាក់​ទំនង​មិត្តភាព​ថ្មី​ៗ បង្កើន​ទំនុក​ចិត្ត​​ និង​បទ​ពិសោធ​សម្រាប់​ការងារ ជួយ​សុខភាព​ផ្លូវ​ចិត្តនិង​​​រាង​កាយ​ ព្រម​ទាំង​ផ្តល់​អនុស្សាវរីយ៍​ល្អ​​ៗ​ក្នុង​ជីវិត​ទៀត​ផង៕