បរទេស៖ របាយការណ៍មួយចេញផ្សាយ ដោយគណៈកម្មការពាណិជ្ជកម្មលើទំនិញអនាគត (CFTC) នៃសហរដ្ឋអាមេរិក បានបង្ហាញនូវបញ្ហាមួយចំនួន ដែលបង្កពីបញ្ហាប្រែប្រួលធាតុអាកាស ដែលឱ្យផលប៉ះពាល់ទៅលើប្រព័ន្ធសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ បញ្ហានេះ ដែលមន្ត្រីគណៈកម្មការខាងលើបានលើកឡើងថា ជារឿងមួយគួរយកចិត្តទុកដាក់ និងមានចំណាត់ការបន្ទាន់ព្រោះថា បម្រែបម្រួលធាតុអាកាសអាចបង្កជាការរាំងស្ទះដល់ប្រព័ន្ធសេដ្ឋកិច្ចក្នុងទំហំធំដែលគេអាចឃើញជាក់ស្តែង។
ក្នុងរបាយការណ៍ចេញផ្សាយដោយស្ថាប័ន ដែលមានសមត្ថកិច្ចចេញគោលនយោបាយមួយចំនួន នៅលើទីផ្សារហិរញ្ញវត្ថុខាងលើនេះ បានលើកឡើងពីចំនុចដ៏គួរបារម្ភមួយចំនួន ដែលបានកើតឡើង មានដូចជាភ្លើងឆេះព្រៃ ទឹកជំនន់ធ្ងន់ធ្ងរ និងគ្រោះខ្យល់ព្យុះ ជាដើមដែលក្រុមអ្នកវិទ្យាសាស្រ្ត បានកត់សម្គាល់ទៅលើព្រឹត្តិការណ៍ប្រែប្រួលធម្មជាតិដែលបានកើតឡើងនេះ។ ហើយបម្រែបម្រួលជាកង្វល់ទាំងនេះ គឺពុំទាន់បានរាប់បញ្ចូលទាំងព្រឹត្តិការណ៍បម្រែបម្រួលធម្មជាតិ នៅប្រទេសផ្សេងៗនៅលើពិភពលោកនៅឡើយ ដោយរាប់ត្រឹមតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ។
“ច្រើនពេលទៅហើយ ប្រសិនបើគ្មានចំណាត់ការសំខាន់ សម្រាប់ពិនិត្យទៅលើការកើនឡើងសីតុណ្ហភាពពិភពលោកទេនោះ។ ឥទ្ធិពលអវិជ្ជមានពីការប្រែប្រួលធាតុអាកាស និងអាចប៉ះពាល់ទៅដល់ប្រសិទ្ធិផលនៃសេដ្ឋកិច្ចនិងសក្តានុពល នៃចរន្តការងារនយោជិក និងនយោជក ចំណូលនិងឱកាសផ្សេងៗ"។ នេះជាផ្នែកមួយដែលបានបង្ហាញឡើងនៅក្នុងរបាយការណ៍។
តាមការលើកឡើងរបស់ លោក Mindy Lubber នាយកប្រតិបត្តិនៃអង្គការ មិនស្វែងប្រាក់ចំណេញ Ceres ដែលជាអង្គការប្រឹក្សាផ្តល់នូវដំណោះស្រាយថ្មីៗ បានលើកឡើងថា សម្រាប់ក្រុមដែលពាក់ព័ន្ធ មិនថាមកពីផ្នែកនយោបាយនិងឯកជន នឹងអំពាវនាវរកនូវចំណាត់ការផ្សេងៗ ទាក់ទងបញ្ហាខាងលើដែលនេះជាភស្តុតាង បង្ហាញថាប្រព័ន្ធវិស័យហិរញ្ញវត្ថុបានគំរាមកំហែងដល់ ឥទ្ធិពលនៃធាតុអាកាសហើយជាបញ្ហាទៅដល់ទីផ្សារហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ហើយក៏បង្ហាញផងដែរ អំពីការព្រួយបារម្ភអំពីអ្នកនយោបាយដ៏មានឥទ្ធិពល ក្នុងការសម្រេចធំៗពាក់ព័ន្ធបញ្ហាខាងលើ ដែលបង្ហាញថាបញ្ហានេះគឺត្រូវការវិធានការដោះស្រាយបន្ទាន់ផងដែរ។
យ៉ាងណាមិញ ទាក់ទិននឹងបញ្ហាខាងលើនេះមានមតិជាច្រើនដែលបានលើកឡើងនៅក្នុងរបាយការណ៍ដែលក្នុងនោះសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យពាក់ព័ន្ធបានបង្ហាញនូវវិធីដែលអាចដោះស្រាយទៅនឹងបញ្ហាបម្រែបម្រួលធាតុអាកាសនោះគឺការបង្វិលប្រភពថវិកាផ្តោតសំខាន់ទៅលើ ថាមពលស្អាត (Clean Energy) ដែលមិនប៉ះពាល់ដល់បរិស្ថានទន្ទឹមនឹងនោះ គឺក៏ត្រូវមានការត្រៀមថវិកាបម្រុង ត្រៀមសម្រាប់ការប្រែប្រួលនូវការប្រើប្រាស់នៃថាមពលនេះផងដែរ។
គួររំលឹកដែរថាក្នុងរបាយការណ៍ស្រាវជ្រាវផ្សេងៗ ក៏បានបង្ហាញដូចទៅនឹងរបាយការណ៍ផងដែរពោលគឺមានបញ្ហាជាប្រព័ន្ធជាច្រើនដែលបណ្តាលមកពីការប្រែប្រួលធាតុអាកាស ហើយពិសេសវិបត្តិទាំងពីរ មានឥទ្ធិពលលើគ្នាទៅវិញទៅមក។ ជាឧទាហរណ៍មួយតាមរយៈទិន្នន័យពីអង្គការសម្រាប់គាំទ្របណ្តាញការវិនិយោគនៃអង្គការសហប្រជាជាតិ (PRI) បានបង្ហាញថាត្រឹមតែគោលនយោបាយសម្រាប់ទប់ទល់នឹងការប្រែប្រួលធាតុអាកាស គឺមានទំហំចំណាយច្រើនរហូតដល់តម្លៃ ២,៣លានលានដុល្លារសហរដ្ឋអាមេរិក ($2.3Trillion) ពោលគឺស្មើនឹងតម្លៃនៃភាគហ៊ុនក្នុងទីផ្សារពិភពលោក ដែលត្រូវបាត់បង់៕