កំពត ៖ នៅក្នុងផែនមេ សម្រាប់អភិវឌ្ឍន៍ខេត្ត ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយទៅតំបន់ទេសចរណ៍ដ៏ទាក់ទាញលំដាប់ពិភពលោក រដ្ឋបាលខេត្តកំពត បានចាប់ផ្តើមធ្វើការផ្សព្វផ្សាយ ពីគម្រោងដែលត្រូវអនុវត្ត ដោយធ្វើយ៉ាងណាស់ អាចទាក់ទាញកំណើនទេសចរណ៍ឱ្យបាន ២,៥លាន នៅត្រឹមឆ្នាំ២០២៣ ខាងមុខនេះ។
- សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8
- សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតឱកាសមុខរបរ បង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមបានបន្តទៀតថា ផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេល៥ឆ្នាំ ២០១៩-២០២៣នេះ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់ សម្រាប់អនាគតនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពត ដោយផ្តោតជាសំខាន់ទៅលើទិសដៅយុទ្ធសាស្ត្ររួមមាន ការអភិវឌ្ឍន៍ផលិតផលទេចរណ៍ ការសិក្សាទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍សម្បទាទ្រទ្រង់ទេសចរណ៍ ការអភិរក្សធនធានវប្បធម៌ និងធម្មជាតិ ការអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងផលប៉ះពាល់ជាអវិជ្ជមាននៃវិស័យទេសចរណ៍។
តាមរយៈផែនការអភិវឌ្ឍន៍នេះ ក៏បានចង្អុលបង្ហាញពីការសិក្សាបញ្ហាប្រឈម ហានិភ័យ ចំណុចខ្លាំង កាលានុវត្តន៍ភាព និងការដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព យន្តការដើម្បីអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃ។
សម្រាប់ផែនការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ខាងលើនេះ រដ្ឋបាលខេត្តបានប្ដេជ្ញាជំរុញ និងបង្កើនភាពទាក់ទាញនៃខេត្តដែលអាចធ្វើឱ្យមានកំណើនភ្ញៀវទេសចររហូតដល់ចំនួន ២,៥០០,០០០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៣០០,០០០នាក់ នៅឆ្នាំ២០២៣។
ដើម្បីឱ្យសម្រេចបាននូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដូចបានកំណត់ខាងលើនេះ គ្រប់ភាគីពាក់ព័ន្ធ រួមមានមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ចូលរួមអនុវត្តនូវសកម្មភាពនានាដែលជាសមត្ថកិច្ចរបស់ខ្លួន ហើយមានចែងនៅក្នុងផែនការអភិវឌ្ឍន៍នេះជាសកម្មភាពអាទិភាព ដោយដាក់បញ្ជូលបន្ស៊ីគ្នាទៅនឹងផែនការសកម្មភាពប្រចាំឆ្នាំ ផែនការបីឆ្នាំរំកិលរបស់ខ្លួន ជាពិសេសការគ្រប់គ្រងអនាម័យអោយបានល្អរប្រសើរ៕