អ៊ីវ៉ាន់កា បានចែករំលែកភាពជោគជ័យ ក្នុងការចរចារ តាមរយៈគន្លឺះ៦ ខាងក្រោមនេះ៖
១.កំនត់គោលបំណងខ្លួនឯងឲ្យច្បាស់
គន្លឺះដ៏សំខាន់ក្នុងការចរចារដែលអ្នករាល់គ្នាមិនត្រូវមើលរំលងគឺ យល់ឲ្យច្បាស់នូវអ្វីដែលអ្នកចង់បានមុននឹងចូលទៅចរចារ។ “គ្មានគម្រោងច្បាស់លាស់ គឺផ្ដល់ឱកាសឲ្យដៃគូមានប្រៀបជាង"។
២.ដឹងឲ្យច្បាស់ពីគោលដៅរបស់ ដៃគូ
ភាពជោគជ័យនៃការចរចារគឺស៊ើបពីគោលបំណងរបស់ដៃគូឲ្យបានច្បាស់ត្រឹមត្រូវ។ ពេលខ្លះ គោលដៅដៃគូមិនខុសពីអ្នកហើយនៅពេលដែលអ្នកយល់ព្រម សម្រេចនូវអ្វីដែលដៃគូចង់បាន នោះដៃគូនឹងយល់ថាគេជាអ្នកឈ្នះស្របពេលដែលអ្នកឈ្នះពីរត្រួតគ្នា “សម្រេចគោលដៅ និងមានប្រៀបជាងដៃគូ”។
៣.ត្រូវជួបពិភាក្សាផ្ទាល់មាត់
អ្នកមិនត្រូវធ្វើការចរចារតាមរយៈemail ទេ។ អ៊ីវ៉ាន់កា បានឲ្យដឹងថាការចរចារតាមរយៈemail គឺងាយស្រួលក្នុងការភ័ន្តច្រលំនិងអាចក្លាយជាបញ្ហា តាមរយៈការយល់ខុសនូវ សារ អត្ថន័យ តាម អ៊ីម៉ែល ។ចំពោះអ៊ីវ៉ាន់កា នាងចូលចិត្តជួបផ្ទាល់មុខ ចរចារផ្ទាល់មាត់ជាពិសេសគឺក្នុងការិយាល័យរបស់នាង។
៤.ផ្តោតធ្ងន់លើកាយវិការនៃការនិយាយ
ឥរិយាបថនៃការអង្គុយក៏ជាអាចឧបសគ្គក្នុងការចរចារផងដែរ។ ក្នុងការទំនាក់ទំនាក់ មិនពឹងលើតែពាក្យសម្ដីនោះទេពោលគឺការបង្ហាញទឹកមុខ និងកាយវិការ ក៏ជាសារក្នុងការចរចារដែរ។ អ៊ីវ៉ាន់កាបានឲ្យដឹងថា ”ទោះជាអ្នកភ័យយ៉ាងណា ក៏ត្រូវរក្សាឥរិយាបថបង្ហាញពីទំនុកចិត្តរបស់អ្នកដែរពោលគឺអង្គុយឲ្យត្រង់ មិនត្រូវគេចខ្សែភ្នែកពីដៃគូនិងដកដង្ហើមមួយៗតាមធម្មតា។
៥. ស្ដាប់ឲ្យបានច្រើនជាងនិយាយ
នៅពេលដែលអ្នកនិយាយច្រើននោះអ្នកនឹងងាយបង្កើតកំហុសដោយអចេតនា ហើយក៏អាចធ្វើឲ្យគេធុញទ្រាន់ផងដែរ។ដូច្នេះ អ្នកពួកែក្នុងការចរចាររមែងស្ដាប់ច្រើន ហើយនិយាយតិចតែខ្លឹម។
៦. ត្រូវចេះដកថយ
នៅពេលដែលការចរចារមិនត្រូវគ្នាខ្វែងគំនិតគ្នា នោះអ្នកមិនគួរបន្តការចរចារឡើយ។ប្រសិនបើអ្នកនៅតែបន្តការជជែកដោយផ្អែកលើគោលដៅខុសគ្នា វាអាចបង្កបញ្ហាក្នុងការសម្រេចជោគជ័យ។វិធីដែលល្អគឺផ្អាកការចរចារប៉ុន្មានថ្ងៃសិន រួចរកឱកាសល្អក្នុងក្នុងការចរចារបន្តនៅពេលដែលភាគីមានអារម្មណ៍ល្អវិញ៕