មហាសេដ្ឋី២នាក់ លោក Bill Gates និងលោក Richard Branson ផ្ដល់និយមន័យ ពីភាពជោគជ័យ

សព្វថ្ងៃនេះ លោក Bill Gates និងលោក Richard Branson គឺជាមនុស្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ រាប់ពាន់លានដុល្លារ។ ពួកគេម្នាក់ៗជឿថា ភាពជោគជ័យ មិនមែនទាក់ទងនឹងលុយទេ។

ភាពជោគជ័យនេះ បើយោងតាមពាណិជ្ជករទាំង២នាក់នេះគឺទាក់ទងនឹងភាពរីករាយ ដែលអ្នកនិងមនុស្សនៅជុំវិញអ្នកទទួលបាន។

លោកហ្គេតស៍(Bill Gates) និយាយដោយលើកឡើង ពីមិត្តរបស់លោកថា "លោក Warren Buffett តែងតែនិយាយថា ការវាស់វែងគឺ តើមនុស្សដែលនៅជិតអ្នករីករាយទេ ហើយស្រឡាញ់អ្នកទេ"។

សម្រាប់លោក ហ្គេតស៍ ធាតុទី២នៃភាពជោគជ័យគឺ ធ្វើការងារដែលសំខាន់​។ គាត់និយាយថា "វាល្អណាស់ដែលមានអារម្មណ៍ថា អ្នកបានបង្កើតភាពខុសប្លែក- វិនិយោគលើអ្វីមួយ ឬជួយមនុស្សដែលខ្វះខាត"។

លោកហ្គេតស៍ និយាយថា ការបង្កើតក្រុមហ៊ុនMicrosoft ក្នុងអំឡុងបដិវត្តន៍កម្មវិធី Software គឺជារឿងធំបំផុតដែលខ្ញុំត្រូវធ្វើ។ ហើយក្នុងនាមជាសមាជិកស្ថាបនិកនៃគម្រោង The Giving Pledge គឺមានការប្តេជ្ញាចិត្តបរិច្ចាគ ទ្រព្យសម្បត្តិរបស់លោកពាក់កណ្តាល និងការរួមចំនែកក្នុងមូលនិធិ Bill and Melinda Gates គាត់ក៏ចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការសប្បុរសធម៌ផងដែរ។

ឯលោក ប្រែនសុន (Richard Branson) វិញបានវាស់វែងពីភាពជោគជ័យលើ ភាពសប្បាយចិត្តរបស់គាត់

មនុស្សជាច្រើនវាស់វែងភាពជោគជ័យ តាមរយៈប្រាក់ចំណូលដែលរកបាន ឬតាមរយៈមនុស្សដែលគេមានទំនាក់ទំនងជាមួយ។ តែតាមគំនិតរបស់ខ្ញុំ ភាពជោគជ័យពិតប្រាកដ គួរតែត្រូវបានវាស់ដោយថា “តើអ្នកសប្បាយរីករាយប៉ុណ្ណា”។

លោក ប្រែនសុន ក៏អះអាងថា ប្រសិនបើអ្នកចាប់ផ្តើមផ្តោតលើសុភមង្គល នោះអ្នកនឹងឃើញថា ទ្រព្យសម្បត្តិនឹងរត់តាមពីក្រោយ។

គាត់និយាយថា "ជាទូទៅមានការយល់ច្រឡំថា លុយគឺជាការគិតគូររបស់សហគ្រិនគ្រប់រូប ដើម្បីទទួលបានភាពជោគជ័យ តែវាមិនមែនទេហើយវាក៏មិនត្រូវ។ ខ្ញុំមិនចូលធ្វើអាជីវកម្ម ដើម្បីបង្កើតលុយទេ។ ផលិតផលនិងសេវាកម្ម របស់ក្រុមហ៊ុន Virgin ទាំងអស់ បង្កើតឡើងដើម្បីឱ្យមានភាពខុសគ្នាជាវិជ្ជមាន នៅក្នុងជីវិតរបស់មនុស្ស"។

យើងអាចបង្កើតក្រុមហ៊ុនមួយ ដែលទទួលបានជោគជ័យ ដោយផ្តោតលើសុភមង្គលរបស់អតិថិជន។ ការពិតសាមញ្ញគឺថា "ប្រសិនបើអ្នកធ្វើបានល្អហើយសប្បាយចិត្ត នោះប្រាក់នឹងមកតាមក្រោយ"៕