សម្ដេចក្រឡាហោម ស ខេង ៖កុំផ្អែកលើការរត់ការ និងកុំថាចូលផ្ទះសម្ដេចញឹកញ៉ាប់ បានឡើងកាន់តំណែងអ្វីឲ្យសោះ

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការគិតរំពឹងលើអ្នករត់ការគឺជារឿងខុសឆ្គង ហើយកុំឲ្យមានទស្សនៈថា ចូលផ្ទះសម្ដេចញឹកញ៉ាប់បានឡើងកាន់តំណែងអ្វីឲ្យសោះ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា កាលណារត់ការ ប្រៀបដូចមិនទុកចិត្តខ្លួនឯងនិងមិនទុកចិត្តការវាយតម្លៃរបស់ថ្នាក់ដឹកនាំ។ ដូច្នេះពឹងទៅលើរត់ការ សម្ដេចគិតថាធ្វើចឹងមិនល្អទេ កុំនាំគ្នាធ្វើចឹង ត្រូវនាំគ្នាធ្វើការទើបត្រឹមត្រូវ។

ប្រសាសន៍ សម្ដេចក្រឡាហោម៖ «យើងខ្ញុំជាអ្នកដឹកនាំ គ្រប់គ្រងនេះ ក៏យើងខ្ញុំមិនពឹងផ្អែកទៅលើអ្នករត់ការឬពឹងផ្អែកទៅលើថា អ្នកណាចូលផ្ទះខ្ញុំញឹកញ៉យ អ្នកណាអាសារឲ្យអង្ករ ឬត្រីងៀតអាហ្នឹងល្អ តែគ្នាខំធ្វើការចង់ងាប់ គ្នាអត់បានធ្វើអីអត់ឲ្យយើងថា គ្នាអាក្រក់អាហ្នឹងទស្សនៈចឹងមិនត្រូវត្រឹមទេ។ » 

សម្ដេចក្រឡាហោម ក៏លើកពីភាពខ្ចិលរបស់មន្ដ្រីខ្លះដែលដេកដល់ម៉ោង១០ មិនទាន់ក្រោកពីដេកផងឲ្យរៀបចំតែងតាំងវាមិនកើត រឿងនេះជារឿងជាតិ៕