យុទ្ធនាការនេះ មានរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃច័ន្ទទី១០ ដល់ថ្ងៃសុក្រទី១៥ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមសហការពីអង្គការស៊ីប៉ា ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងកិច្ចការនារី សមាគមរោងចក្រកាត់ដេរ (GMAC) និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) ក្នុងការរៀបចំយុទ្ធនាការ «សប្ដាហ៍ខ្ចីសៀវភៅ ១ម៉ឺនក្បាល» ក្នុងចំណោមដៃគូរោងចក្រកាត់ដេរចំនួន១៧ នៅកម្ពុជា។
អង្គការស៊ីប៉ា មានយុទ្ធនាការផ្សព្វផ្សាយការអាននៅតាមបណ្តាបណ្ណាល័យ មណ្ឌលសិក្សា នៅតាមរោងចក្រកាត់ដេរដើម្បីជម្រុញកម្មកររោងចក្រកាត់ដេរ ឱ្យខ្ចីសៀវភៅយ៉ាងហោចណាស់ ៣ ទៅ៥ក្បាល សម្រាប់យកទៅអាននៅផ្ទះជាមួយគ្រួសាររបស់ពួកគេ ក្នុងកំឡុងពេលឈប់សម្រាកនាសប្ដាហ៍បន្ទាប់។
យុទ្ធនាការនេះមានគោលបំណង៖ « ដើម្បីលើកទឹកចិត្តឱ្យកម្មកររោងចក្រកាត់ដេរ អានសៀវភៅនៅផ្ទះឱ្យបានច្រើនក្នុងកំឡុងពេលឈប់សម្រាកចូលឆ្នាំខ្មែរនាពេលខាងមុខ»។
ប្រភព៖ Sipar Cambodia
Sothea Sin