បន្ទាប់ពីទទួលបានភាពជោគជ័យខ្លាំងលើទីផ្សារអាស៊ី តាមរយៈទូរសព្ទត្រកូល F មានដូចជា F5 និង F7 ក្រុមហ៊ុន OPPO បានចេញត្រកូល F មួយថ្មីទៀត ផ្ដល់មុខងារ និងបចេ្ចកវិទ្យាអស្ចារ្យដែលមិនធ្លាប់មានក្នុងត្រកូល F ពីមុនឡើយ។ ម៉ូដែលថ្មីនេះមានឈ្មោះថា OPPO F9។
ថ្មីៗនេះ OPPO F9 ទើបតែប្រកាសលក់ជាផ្លូវការនៅឥណ្ឌា។ ជំហ៊ានបន្ទាប់នៅប្រទេសវៀតណាមថ្ងៃទី ១៥ ខែសីហា បន្ទាប់មកឥណ្ដូនេស៊ី និងម៉ាឡេស៊ី ក្នុងខែដដែលនេះ។ ការលេចមុខជាផ្លូវការ OPPO F9នៅប្រទេសឥណ្ឌា OPPO បានប្រើប្រយោគដ៏ខ្លីមួយថា « សាកថ្ម ៥ នាទី និយាយបាន ២ ម៉ោង » នេះជាចំណុចពិសេសមួយ ដែលទូរសព្ទឆ្លាតវៃដទៃទៀត មិនដែលមានមុខងារបែបនេះឡើយ។
គ្រាន់តែមុខងារសាកថ្មបានលឿននេះ មិនទាន់ចប់នៅឡើយទេ ក្រៅពីទំហំផ្ទុកទិន្នន័យបានដល់ 128 GB OPPO F9 បានបំពាក់បំពាក់កាមេរ៉ាភ្លោះនៅខ្នងក្រោយអមគ្រាប់ LED Flash នៅចំហៀង ខណៈទំហំកាមេរ៉ាមុខ 25MP HDR និងមុខងារ AI-Powered ដូចដែលអតិថិជនធ្លាប់បានដឹងត្រកូល F-series របស់ Oppo មានចំណុចខ្លាំងបំផុតត្រង់មុខងារ Selfie នេះឯង។
ស្ថិតក្នុងសមត្ថភាព RAM 6GB បូកផ្សំជាមួយនឹងបចេ្ចកវិទ្យា AI-Powered កាមេរ៉ាមុខ 25MP OPPO F9 អាចស្កេនមុខរបស់ម្ចាស់ទូរសព្ទជាច្រើនចំណុចហើយអាច Unlock បានយ៉ាងរហ័សបំផុត។