មកដឹងពីចំនួនមាសពិតប្រាកដ ដែលកម្ពុជាបានរក្សាទុក

រាជធានីភ្នំពេញ៖ តាមសេចក្ដីបញ្ជាក់ពី ធនាគារនៃកម្ពុជា នាថ្ងៃទី២៣ កក្កដា ឆ្នាំ​២០២០ បានរៀបរាប់ឲ្យដឹងថា៖ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជារក្សាមាស ៣៦,៥តោន ដែលក្នុងនោះរួមមាន៖

  • មាសដែលជាកេរ្ដិ៍មរតក តាំងពីមុនសម័យសង្រ្គាមមានចំនួន ១២,៥តោន ដែលកំពុង រក្សាទុកនៅប្រទេសស្វីស
  • មាសចំនួន ១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្ដាលអង់គ្លេស និងមាសចំនួន ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។
ចំនួននេះ មានការកើនឡើងជាងឆ្នាំមុន ដែលមានត្រឹមតែ៣០តោន ដែលតាមការរៀបរាប់ក្នុងទំព័ររបស់សម្ដេចនាយករដ្ឋមន្រ្តី៕