សម្រង់គំនិតចំនួន៩ របស់មហាសេដ្ឋី ប៊ីល ហ្គេតស៍ ដើម្បីភាពជោគជ័យក្នុងជីវិតអ្នក

លោក Bill Gates ជាសេដ្ឋីមានចិត្តសប្បុរស ដោយបានបរិច្ចាកទ្រព្យទ្រព្យសម្បត្តិ និងចែករំលែកភាពជោគជ័យជាច្រើន។

លោក ហ្គេតស៍ Bill Gates (William Henry Gates III) បានកើតនៅថ្ងៃទី 28 ខែតុលាឆ្នាំ1955 ។ គាត់ជាជនជាតិអាមេរិក ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft រួមជាមួយអតីតមិត្តរួមថ្នាក់ឈ្មោះ Paul Allen ។ (ចុចអាន ប្រវត្តិសង្ខេប ពីលោក Bill Gates)

ឪពុកម្តាយលោក Bill Gates តែងតែលើកទឹកចិត្ត ឱ្យមានការប្រកួតប្រជែង តាមរយៈការផ្ដល់រង្វាន់លើកទឹកចិត្តនិងការដាក់ពិន័យ ហើយបង្រៀនគាត់អំពីការចែករំលែកនូវភាពជោគជ័យ។ គាត់បានសំរេចចិត្តបោះបង់ការសិក្សានៅសាកលវិទ្យាល័យHarvard ដើម្បីចាប់ផ្តើមអាជីវកម្មរបស់គាត់។ គាត់គិតថា ប្រសិនបើរឿងនេះជាគំនិតអាក្រក់គាត់អាចវិលត្រលប់ទៅសាលារៀនវិញ។

ខាងក្រោមនេះជា សម្រង់គំនិតចំនួន១០ របស់មហាសេដ្ឋីលោក Bill Gates ដើម្បីភាពជោគជ័យក្នុងជីវិតហើយកុំភ្លេចធ្វើល្អចំពោះអ្នកដទៃ។  

១. “កុំប្រៀបធៀបខ្លួនឯងជាមួយនរណាម្នាក់នៅក្នុងពិភពលោកនេះ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកកំពុងប្រមាថខ្លួនឯង។ Don’t compare yourself with anyone in this world. if you do so, you are insulting yourself.”

២. “ខ្ញុំរើសមនុស្សខ្ជិលធ្វើកិច្ចការពិបាក។ដោយសារតែមនុស្សខ្ជិល នឹងរកឃើញវិធីងាយស្រួល ក្នុងការធ្វើវា។ I choose a lazy person to do a hard job. Because a lazy person will find an easy way to do it.”

៣. “ខ្ញុំមានសំណាងណាស់ដែលធ្វើមួយរាល់ថ្ងៃ ជាអ្វីដែលខ្ញុំចូលចិត្តធ្វើ។ I feel particularly lucky to do something every day that I love to do.”

៤. “បើអ្នកកើតមកជាអ្នកក្រវាមិនមែនជាកំហុសរបស់អ្នកទេ ប៉ុន្តែបើអ្នកស្លាប់ទាំងក្រ វាជាកំហុសរបស់អ្នក។ If you are born poor it’s not your mistake, but if you die poor it’s your mistake.”

៥. “បើអ្នកគិតថាគ្រូរបស់អ្នកតឹងរឹង ចូររង់ចាំរហូតដល់ អ្នកក្លាយជាចៅហ្វាយនាយ។ If you think your teacher is tough, wait ’til you get a boss.”

៦. “ ពេលយើងសម្លឹងមើលឆ្ពោះទៅសតវត្សបន្ទាប់,មេដឹកនាំជាអ្នកដែល ផ្តល់អំណាចដល់អ្នកដទៃ។ As we look ahead into the next century, leaders will be those who empower others.”

៧. “យើងទាំងអស់គ្នាត្រូវការមនុស្សដែលនឹងផ្តល់យោបល់ ដល់យើង។ នោះហើយជារបៀប ធ្វើឲ្យយើងអាចប្រសើរឡើង។ We all need people who will give us feedback. That’s how we improve.”

៨. “ភាពជោគជ័យជាគ្រូបង្រៀនដែលអន់បំផុត។ វាល្បួងមនុស្សឆ្លាតឱ្យគិតថា ពួកគេមិនអាចចាញ់បានទេ។ Success is a lousy teacher. It seduces smart people into thinking they can’t lose.”

៩. “ជាការល្អដើម្បីអបអរសាទរជោគជ័យ ប៉ុន្តែសំខាន់ជាងនោះ គឺការយកចិត្តទុកដាក់ លើមេរៀននៃភាពបរាជ័យ។ It’s fine to celebrate success but it is more important to heed the lessons of failure.” ៕