លោកអ្នកបានជ្រាបហើយថា ក្នុងត្រីមាសទី១ឆ្នាំ ២០២០ កម្ពុជា បាននាំចេញអង្ករទៅក្រៅប្រទេសមានការកើនឡើង ជាងពាក់កណ្ដាលឆ្នាំ២០១៩។
បរិមាណដែលកម្ពុជានាំអង្ករចេញត្រីមាសទី១ឆ្នាំ ២០២០ មានចំនួន ៣៩៧ ៦៦០តោន មានការកើនឡើងចំនួន ១១៦ ១២២តោន ស្មើនឹងជាង ៤១ភាគរយ ច្រើនជាងបរិមាណនាំចេញក្នុងឆមាសទី១ ឆ្នាំ ២០១៩ ចំនួន ២៨១ ៥៣៥តោន។
ដោយឡែកប្រទេសដែលទទួលទិញអង្ករពីកម្ពុជាច្រើនជាងគេបំផុត ចំនួន៣ប្រទេស គឺ ប្រទេសចិន ឈរលំដាប់ទី១ (១៤៧ ៩៤៩តោន) ប្រទេសបារាំង ឈរលំដាប់ទី២ (៥១ ១៧៥តោន) និងប្រទេស ហ្គាបុង ឈរលំដាប់ទី៣ (២៣ ៦៩១តោន)។ នេះយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕