របរ១នេះ ធ្វើឲ្យលោក Tadashi Yanai អាយុ៧១ឆ្នាំ ក្លាយជាសេដ្ឋីមានបំផុត នៅប្រទេសជប៉ុន

លោក Tadashi Yanai

លោកមហាសេដ្ឋី តាដាស្ស៊ី យ៉ាណៃ (Tadashi Yanai) មានអាយុ៧១ឆ្នាំទៅហើយនោះ ជាសហគ្រិនដែលមានទ្រព្យសម្បត្តិដល់ទៅ២ ៨.៩ពាន់លានដុល្លារអាមេរិក ត្រឹមថ្ងៃទី១ខែ កក្កដា ឆ្នាំ ២០២០។ លោកបានឈរនៅលំដាប់លេខ១ ជាសេដ្ឋីដែលមានជាងគេបំផុតនៅប្រទេសជប៉ុន។

បើនិយាយពីមុខរបស់របស់គាត់វិញ គាត់បានបង្កើតនិងគ្រប់គ្រងចក្រភពនៃការលក់រាយ ផ្នែកសំលៀកបំពាក់ និងបានចុះបញ្ជីក្នុងផ្សារហ៊ុននៅទីក្រុងតូក្យូផងដែរ។ នោះគឺក្រុមហ៊ុន Fast Retailing ដែលជាអាណាព្យាបាលនៃខ្សែសង្វាក់របស់ក្រុមហ៊ុនលក់សំលៀកបំពាក់ Uniqlo (នៅស្រុកខ្មែរមិនទាន់មានសាខានេះទេ)។

ក្រុមហ៊ុន Fast Retail របស់លោក យ៉ាណៃ មានយីហោផ្សេងទៀតដូចជាTheory, Helmut Lang, J Brand and GUជាដើម។

ក្រុមហ៊ុនរបស់លោក បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន២,៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ គិតត្រឹមខែសីហាឆ្នាំ ២០១៩លើប្រាក់ចំណូល ២១,៣ ពាន់លានដុល្លារ។

លោកយ៉ាណៃ ចង់ឲ្យក្រុមហ៊ុនរបស់លោក ក្លាយជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតនៅលើពិភពលោក ដែលនេះមានន័យថា ក្រុមហ៊ុននឹងត្រូវយកឈ្នះក្រុមហ៊ុនធំៗ របស់ពិភពលោកដូចជា H&Mនិង Inditex ជាដើម៕