បើមុខតំណែងថ្នាក់ដឹកនាំត្រូវបានបញ្ចប់ នោះទីប្រឹក្សា ជំនួយការក្រសួងត្រូវចប់ជាស្វ័យប្រវត្តិ

យោងតាមមាត្រា៦ នៃជំពូកទី២ ដែលមានចែងក្នុងព្រះរាជក្រឹត្យស្ដីពី ការគ្រប់គ្រងនិងការបើកប្រាក់បំណាច់ជូនទីប្រឹក្សាជំនួយការ លេខាធិការ និងមន្រ្តីដែលមានឋានៈស្មើ ឆ្នាំ ២០១៤ បានចែងថា៖

ការតែងតាំងជាទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្រ្តីដែលមានឋានៈស្មើ នៅអមថ្នាក់ដឹកនាំកម្រិតនយោបាយរបស់ក្រសួងស្ថាប័ន ដែលមានអាណត្តិអាស្រ័យតាមការបោះឆ្នោតត្រូវអស់សុពលភាពជាស្វ័យប្រវត្តិនៅពេលដែលមុខតំណែងររបស់ថ្នាក់ដឹកនាំត្រូវបានបញ្ចប់។

ក្នុងមាត្រា៦នេះ ក៏បានចែងបន្ថែមដែរថា៖ ទីប្រឹក្សា ជំនួយការលេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អមថ្នាក់ដឹកនាំ និងអមក្រសួង ស្ថាប័ន ដែលត្រូវបានស្នើតែងតាំងដោយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន កម្រិតនយោបាយដែលមានអាណត្តិអាស្រ័យតាមការបោះឆ្នោតក៏ត្រូវអស់សុពលភាពជាស្វ័យប្រវត្តិនៅពេលដែលមុខតំណែងរបស់ថ្នាក់ដឹកនាំត្រូវបានបញ្ចប់៕