ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ផ្លាស់ប្ដូរលោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី ខេត្តកែប ឲ្យមកកាន់ភារកិច្ចថ្មី

សុទ្ធ ពុទ្ធិម៉ានីន ត្រូវបានតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកែប

រាជធានីភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្លាស់ប្ដូរ លោក វ៉ៅ សុខា ដែលជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ឲ្យមកកាន់ភារកិច្ចថ្មី។ នេះបើតាមប្រកាស ដែលបានចេញផ្សាយថ្ងៃ០៨ មិថុនា​ឆ្នាំ ២០២០នេះ។

សេចក្ដីប្រកាសនេះក៏បានសម្រេចតែងតាំងលោក សុទ្ធ ពុទ្ធិម៉ានីន ធ្វើជា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកែប ជំនួសវិញ៕