ផ្នត់គំនិត៖ ផ្លាស់ប្ដូរអ្វីដែលយើងអាចគ្រប់គ្រងបាន ជាជាងបន្ទោសលើស្ថានការខាងក្រៅ

មនុស្សយើងម្នាក់ៗមានការគ្រប់គ្រងលើ២ចំនុច ពេលដែលស្ថានការមួយកើតឡើង៖គឺ ផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ មានន័យយ៉ាងដូចម្ដេច? ខាងក្រោមនេះជាចំនុចអាចយកមកពិចារណាបាន 

គ្រប់គ្រងផ្នែកខាងក្នុង

អ្នកដែលមានការគ្រប់គ្រងផ្នែកក្នុងខ្លួនឯងជឿជាក់ថា ពួកគេអាចគ្រប់គ្រងជោគវាសនាខ្លួនឯងបាន ហើយប្រសិនបើគេចង់ផ្លាស់ប្តូរ គេមានអំណាចដើម្បីបង្កើតការផ្លាស់ប្ដូរនោះ។

ឧទាហរណ៍៖នៅពេលដែលយើងធ្លាក់ការសំភាសន៍រកការងារធ្វើ នោះយើងត្រូវទទួលស្គាល់ថា យើងមានចំនុចខ្វះខាតលើអ្វីមួយបញ្ហាអាចជា អាកប្បកិរិយាមិនល្អ ឬការទាមទារលក្ខខណ្ឌការងារ លើសពីសមត្ថដែលយើងមាន។ដូច្នេះ យើងគួរសម្រេចចិត្ត ត្រួតពិនិត្យមើលអាកប្បកិរិយាខ្លួនឯង និងពង្រឹងជំនាញដែលមានបន្ថែមទៀត ឬអាចពិភាក្សាជាមួយអ្នកដែលមានបទពិសោធន៍ជាងយើង ដើម្បីផ្លាស់ប្ដូរចំនុចដែលយើងមិនមានគ្រប់គ្រាន់។ 

គ្រប់គ្រងផ្នែកខាងក្រៅ

អ្នកដែលកំណត់ទីតាំងនៃបញ្ហាគឺមកពីផ្នែកខាងក្រៅឬបរិស្ថានខាងក្រៅ ជឿថានរណាម្នាក់ជាអ្នកគ្រប់គ្រងលើជោគវាសនារបស់ពួកគេហើយប្រសិនបើគេចង់ផ្លាស់នោះ ត្រូវឲ្យអ្នកផ្សេងទៀតជាអ្នកបង្កើតវាឡើង។

ឧទាហរណ៍៖ការធ្លាក់ក្នុងកិច្ចសំភាសន៍ការងារខាងលើ យើងមិនបានមើលពីចំណុចខ្វះខាតខ្លួនឯងនោះទេ បែរជាស្តីបន្ទោសឬដាក់បន្ទុកឲ្យក្រុមហ៊ុនថា មើលមិនឃើញសមត្ថភាពពិតប្រាកដរបស់យើង ឬថាអ្នកសំភាសន៍មិនស្គាល់មនុស្សពូកែដូចជាយើងមិនបានមើលឃើញពីសក្តានុពលយើង។ ហើយខ្លួនយើងបែរជាសំរេចចិត្តស្វែងរក ក្រុមហ៊ុនធំៗផ្សេងទៀតដោយមិនព្រមមើលចំនុចខ្វះខាតដែលយើងមាន។

តើអ្នកទទួលយកថាជាកំហុសរបស់អ្នកឬថាអ្នកជាមនុស្សដែលរងគ្រោះ ពីសកម្មភាពរបស់អ្នកដទៃម្នាក់ទេ? មិនថាតែក្នុងស្ថានភាពការងារឬការរកស៊ីផ្សេងៗនោះទេ សូមផ្ដោតលើអ្វីដែលយើងអាចផ្លាស់ប្ដូរបាន ជាជាងបន្ថោសស្ថានការដែលយើងមិនអាចគ្រប់គ្រងបាន៕