សមត្ថកិច្ចរឹបអូស​សារធាតុ​ញៀន ២១៧,៣៧ក្រាម ឃាត់ខ្លួន​ជនសង្ស័យ៤០​នាក់ នៅ​ថ្ងៃទី​០៦ ខែមិថុនានេះ

ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​៤០​នាក់​(​ស្រី១​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន២០​ករណី​ទូទាំងប្រទេស​នៅ​ថ្ងៃទី​០៦ខែមិថុនា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៤០​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀនចំនួន​៣៨នាក់ និង​ប្រើប្រាស់ ២​នាក់ ។

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​០៦ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន(Ice)= ២១៧,៣៧ក្រាម និង១២កញ្ចប់តូច, -មេតំហ្វេតាមីន(Wy) = ០,៤៧ក្រាម។

​លទ្ធផលខាងលើ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាលជាតិ : ៧អង្គភាព
១ / បាតដំបង ៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ២ករណី ឃាត់២នាក់ ចាប់យកIce ១៩៦,២ក្រាម និងWy០,៤៧ក្រាម។

២ /កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce២កញ្ចប់តូច។

៣ /កំពង់ស្ពឺ ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce៤,៣២ក្រាម។

៤ /កំពត ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce៤,០៨ក្រាម។

៥ /កណ្ដាល ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce១,៣៧ក្រាម។

៦ /សៀមរាប ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ចាប់យកIce១១,៤ក្រាម។

៧ /រាជធានីភ្នំពេញ ៖ ជួញដូរ ៤ករណី ឃាត់ ៧នាក់ ចាប់យកIce ១០កញ្ចប់តូច៕ 

ប្រភព៖អគ្គស្នងការនគរបាលជាតិ